• 2020-12-12 06:53:15
  • បាល់ទាត់

ដើម្បី​បាន​ច្រៀង... គ្រូ ​Leipzig ​ចង់​ប៉ះ Real Madrid ​ឬ Juventus ​នៅ UCL

  • 2020-12-12 06:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Julian Nagelsmann ​គ្រូ​បង្វឹក​របស់​ក្រុម RB Leipzig ​ចង់​ប៉ះ​ក្រុម Real Madrid ​ឬ Juventus ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

Leipzig ​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល ដូច្នេះ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​១​នៅ​ពូល​ដទៃ​ទៀត​សម្រាប់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។ ​ដោយ​ក្រុម​លេខ​១​តាម​ពូល​នោះ​ទៀត​សោត គឺ​មិន​មែន​ជា​ក្រុម​នៅ​លីគ​អាល្លឺម៉ង់​ជាមួយ​គ្នា​នោះ​ទេ។ ​ដូច្នេះ​ក្រុម​ដែល​អាច​ប៉ះ Leipzig ​បាន​មាន​ដូចជា Real Madrid, Juventus, Manchester City, Liverpool ឬ ​Chelsea ​។

​សម្រាប់​លោក Julian Nagelsmann ​គ្រូ​បង្វឹក​របស់​ក្រុម RB Leipzig ​បាន​និយាយ​ថា​៖ “ខ្ញុំ​តែងតែ​ស្ដាប់​ភ្លេង​ចម្រៀង​ប្រចាំ​ក្លឹប​សម្រាប់​ដៃ​គូ​ប្រកួត។ Real Madrid ​និង Juventus ​ពិត​ជា​មាន​ភ្លៀង​ចម្រៀង​ពីរោះ​ណាស់។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ប៉ះ​មួយ​ក្នុង​ចំណោម​២​នេះ។ ​ខ្ញុំ​អាច​ច្រៀង​តាម​បាន ​បើ​ទោះ​ជា​មិន​ល្អ​ជា​ភាសា​អេស្ប៉ាញ ឬ​អ៊ីតាលី​ក៏​ដោយ”៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់