• 2020-12-10 11:51:36
  • ព័ត៌មាន

ប្រធាន​ក្លឹប PSG បង្ហើប​ពី​អនាគត​របស់ Neymar និង Mbappe នៅ​ប្រទេស​បារាំង

  • 2020-12-10 11:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​កាតារ​លោក Nasser Al-Khelaifi ប្រធាន​ក្លឹប Paris Saint-Germain បាន​និយាយ​កាល​ពី​ពេល​ថ្មី​នេះ​ថា ខ្សែ​ប្រយុទ្ធ​ Neymar និង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​របស់​លោក​ត​ទៅ​ទៀត។

លោក​បាន​និយាយ​ថា៖​ "​ យើង​បាន​ និង​កំពុង​បើក​ការ​ពិភាក្សា​ជាមួយ Neymar និង Mbappe ហើយ " ។

លោក​បាន​បន្ត​ថា៖ " កិច្ច​ចរចា​នេះ​ស្ថិត​ក្នុង​ការ​សំងាត់ តែ​ខ្ញុំ​ជឿជាក់​លើ​ពួក​គេ​ទាំង​ពីរ ដោយ​ជឿជាក់​ថា គេ​នឹង​នៅ​ជាមួយ​យើង​ទៀត " ។

PSG បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​លើ​កីឡាករ​ទាំង​ពីរ​នេះ ដោយ​ចំណាយ​ ២៦៨លាន​ដុល្លារ​លើ​ការ​នាំ​ចូល Neymar និង ២១៧លាន​ដុល្លារ​សម្រាប់ Mbappe៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់