• 2020-12-10 08:17:20
  • ប្រដាល់

ម្ចាស់​ពាន​ ISI​ ឈិត​ សេរីវណ្ណថង​ ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ភ្លេច​រក្សា​អនាម័យ​

  • 2020-12-10 08:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​​ដើម​កំណើត​ខេត្ត​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សូម​កុំ​ភ្លេច​រក្សា​អនាម័យ​ និង​គេច​ផុត​ពី​ជំងឺ​កាច់​សាហាវ​ កូវីដ​ ១៩​ ដែល​កំពុង​ផ្ទុះ​ឡើង​សព្វ​ថ្ងៃ។​

ឈិត សេរិវណ្ណថង

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ផ្ទុះ​ជំងឺ​ កូវីដ​ ១៩​ នេះ​សូម​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​វេលា​ ជា​ពិសេស​ទៅ​ណា​មក​ណា​ត្រូវ​ឧស្សាហ៍​លាងដៃ​ និង​ពាក់​ម៉ាស់​ឲ្យ​ត្រឹមត្រូវ។​ កីឡាករ​វ័យ​ក្មេង​រូប​នេះ​ ក៏​បន់​ឲ្យ​ឆាប់​បាត់​នូវ​ជំងឺ​កូវីដ​ និង​សូម​ឲ្យ​អ្នក​គ្រប់គ្នា​គេច​ផុត​ពី​រោគ​សាហាវ​ខាង​លើ​នេះ​។​

ឈិត សេរីវណ្ណថង

រំលឹក​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ពិភពលោក​កំពុង​រង​ការរាតត្បាតពី​ជំងឺ​កូវីដ​ ១៩​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​ ហើយ​ថ្មីៗ​នេះ​ក្រសួង​អប់រំ​ និង​សហព័ន្ធ​កីឡា​ជាតិ​នានា​ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន​ដើម្បី​បញ្ចៀស​ពី​ការ​ឆ្លង​៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់