• 2020-12-10 07:23:46
  • បាល់ទាត់

Jose ​ថា Man Utd ​នឹង​ឈ្នះ​ពាន​ Europa League ​តែ​ពួកគេ​មិន​សម​លេង​ពាន​នេះ​ទេ​

  • 2020-12-10 07:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ហើយ ប៉ុន្តែ​នៅ​សល់​ឱកាស​បាន​លេង​ពាន​រង្វាន់ Europa League ​ដែរ ​ក្នុង​នាម​ក្រុម​លេខ​៣​ក្នុង​ពូល។

​ការ​មក​លេង​ក្នុង​ពាន​កម្រិត​ទី​២​នេះ ​ត្រូវ​បាន​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​មើល​ឃើញ​ថា Man Utd ​នេះ​នឹង​បង្ក​ព្យុះ​ភ្លៀង​សម្រាប់​ការ​ប្រកួត​មិន​ខាន។ ​ពួកគេ​ជា​ក្រុម​ល្អ​មួយ ​ហើយ​នា​រដូវ​កាល​នេះ​បិសាច​ក្រហម ​នឹង​ក្លាយ​ជា​ក្រុម​អាច​ឈ្នះ​ពាន​រង្វាន់ Europa League ​បាន​ថែម​ទៀត​ផង ព្រោះ​សមត្ថភាព​របស់​ពួកគេ​ពិត​ជា​អស្ចារ្យ។​

​អ្នក​ចាត់ការ​ក្រុម Spurs ​ខាង​លើ​បាន​បន្ថែម​បែប​នេះ​ទៀត​ថា​៖ “ក្រុម​ដែល​ធ្លាក់​មក​ពី Champions League តែងតែ​ជា​ក្រុម​ខ្លាំង។ ជា​ធម្មតា​ពួកគេ​មិន​ស្ថិត​នៅ​កម្រិត​លេង​ពាន Europa League ​ឡើយ ​ហើយ Manchester United ​គឺ​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​កំពូល​ៗ​”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់