• 2020-12-10 03:16:51
  • បាល់ទាត់

មួយ​ក្បាលចុងម៉ោងរបស់ Sanchez អាចនាំ Inter ឡើង តែ​ស៊យ​​ទៅ​បុក​ចំក្បាល Lukaku

  • 2020-12-10 03:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Inter Milan បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ទៅ​ហើយ បន្ទាប់​ពី​ប្រកួត​ណាត់​​ចុងក្រោយ​​បាន​ត្រឹម​ស្មើ​គ្នា​ជាមួយ Shakhtar Donetsk ០-០ កាល​ពី​យប់​មិញ។

ប្រកួត​នេះ Inter ត្រូវ​ការ​ឈ្នះ​ដាច់ខាត ទើប​អាច​មាន​ឱកាស​ឡើង​​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ការ​ប្រកួត​ដ៏​តានតឹង​ក្រុម​ទាំង​ពីរ​ពិត​ជា​ពិបាក​ស្វែង​រក​គ្រាប់​បាល់​មែនទែន។ តែ​ Inter មាន​ឱកាស​ធំ​មួយ​នៅ​នាទី​៨៩ ​ដោយ Alexis Sanchez បាន​​តែត​​ពេញ​មួយ​ក្បាល បន្ទាប់​ពី​បាល់​លើក​ពី​ជ្រុង ប៉ុន្តែ​ស៊យ​បែរ​ជា​បាល់​ទៅ​មុខ​ចំ​ក្បាល​មិតរួម​ក្រុម Lukaku ទៅ​វិញ។

មួយ​បាល់​នេះ​​ប្រសិន​ជា​មិន​ទើស​ Lukuka ហើយ​ធ្លាយ​សំណាញ់​ទី​នោះ Inter អាច​នឹង​ទទួល​បាន​៣​ពិន្ទុ​​បាត់​ទៅ​ហើយ។ ពួក​គេ​អាច​នឹង​ហក់​ឡើង​លេខ​២​ក្នុង​ពូល B ដោយ​សារ​តែ Monchengladbach ចាញ់ Real Madrid។

តែ​គ្រប់​យ៉ាង​បាន​ត្រឹម​សោកស្ដាយ ដោយ​បញ្ចប់​៩០​នាទី Inter ស្មើ​គ្នា​ជាមួយ Shakhtar Donetsk ០-០។ Inter ត្រូវ​ធ្លាក់​ពី UCL តែ​ម្ដង​ ឯ Shakhtar សល់​ឱកាស​លេង​នៅ Europa League៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់