• 2020-12-10 03:00:22
  • បាល់ទាត់

Neymar ​ថា​គ្មាន​ទេ ការ​ចង់​ចាកចេញ​ពី PSG ​ក្នុង​ខួរ​ក្បាល​របស់គេ

  • 2020-12-10 03:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Neymar ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម​ Istanbul Basaksehir ​ក្នុង​លទ្ធផល ​៥-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុមPSG ​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ហើយ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​លេខ​១​ក្នុង​ពូល ​ក្រោយ​ពី​ទទួល​បាន​ជ័យ​ជម្នះ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ ​ខ្សែ​ប្រយុទ្ធ Neymar ​ក៏​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា​ខ្លួន​កំពុង​សប្បាយ​ចិត្ត​នៅ​ក្រុម PSG ​ហើយ​ការ​ចាកចេញ​ឬ​ចិត្ត​ចង់​ចាកចេញ ​គឺ​មិន​មាន​ឡើយ​នៅ​ក្នុង​ខួរ​ក្បាល​របស់​គេ​នៅ​ពេល​នេះ​។

​អ្វី​ដែល​កីឡាករ​ប្រេស៊ីល​ខាង​លើ​កំពុង​គិត គឺ​ត្រូវ​ជួយ​ក្រុម​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ប្រជែង​ពាន​រង្វាន់ ជា​ពិសេស​ពាន UEFA Champions League ​នេះ​​តែ​ម្ដង ដែល​ជា​ក្ដី​បំណង​របស់​ក្លឹប​ជា​ច្រើន​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់