• 2020-12-10 01:51:46
  • បាល់ទាត់

សរុប​ក្រុម​ទាំង​អស់ ដែល​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League

  • 2020-12-10 01:51:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Champions League វគ្គ​សន្សំ​ពិន្ទុ​បាន​បញ្ចប់​គ្រប់​ប្រកួត​រួចរាល់​ទាំង​៨​ពូល។ ក្នុង​នោះ​​គេ​រក​បាន​ក្រុម​ទាំង​អស់​​ដែល​បាន​ឈាន​ជើង​ចូល​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្រុម​មក​ពី​អង់គ្លេស​អាច​និយាយ​បាន​ថា ធ្វើ​បាន​​ល្អ​ជាង​គេ​ពោល​មាន​៣​ក្រុម​បាន​ឆ្លង​ចូល​វគ្គ​១៦​ក្រុម ខណៈ​ពួក​គេ​សុទ្ធ​តែ​ជា​ម្ចាស់​លេខ​១​ក្នុង​ពូល​។ ក្រុម​ទាំង​៣​រួម​មាន Manchester City, Liverpool និង Chelsea។ Manchester United បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​បាត់​ទៅ​ហើយ ក្រោយ​ចាញ់ ប្រកួត​នៅ​ណាត់​ចុងក្រោយ។

ខាង​ក្រោម​ជា​ក្រុម​ទាំងអស់​ដែល​បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ

ក្រុម​លេខ​១​ក្នុង​ពូល

  • Bayern Munich
  • Real Madrid
  • Manchester City
  • Liverpool
  • Chelsea
  • Dortmund
  • Juventus
  • PSG

ក្រុម​លេខ​២​ក្នុង​ពូល

  • Atletico Madrid
  • Borussia Monchenglabach
  • Porto
  • Atlanta
  • Sevilla
  • Lazio
  • Barcelona
  • RB Leiqzig៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់