• 2020-12-10 01:48:25
  • បាល់ទាត់

ចាញ់ Real ​មែន ​តែ​កីឡាករ ​Monchengladbach ​អរ​ចង់​ហោះ ​ព្រោះ​ឃើញ​វីដេអូ​នេះ​

  • 2020-12-10 01:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Borussia Monchengladbach ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

​ត្បិត​តែ​បរាជ័យ​នេះ​មែន ​ប៉ុន្តែ​ក្រុម​នៅ​អាល្លឺម៉ង់​មួយ​នេះ​នៅ​តែ​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​ដដែល ​ព្រោះ​ថា​ក្រុម​ប្រជែង​២​ទៀត​គឺ Inter Milan ​និង​Shakhtar Donetsk ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា​ក្រុម Monchengladbach ​ក្នុង​ពូល​នេះ ​បាន​លេខ​២ ​ហើយ​ក្រុម Real Madrid ​បាន​លេខ​១។

​នៅ​យប់មិញ​នេះ​ដែរ ​បន្ទាប់​ពី​លេង​ជាមួយ Real Madrid ​ហើយ ​ក្រុម​កីឡាករ Monchengladbach ​មិន​ទាន់​ដើរ​ចេញ​ពី​ទីលាន​នៅ​ឡើយ​ទេ។ ពួកគេ​អង្គុយ​ចាំ​មើល​លទ្ធផល​របស់​ការ​ប្រកួត Inter Milan ​និង​Shakhtar Donetsk ​ទៀត។ ​ជា​លទ្ធផល​ប្រកួត​នោះ​បាន​ស្មើ​គ្នា ​មាន​ន័យ​ថា​ក្រុម Monchengladbach ​ជា​អ្នក​បាន​លេខ​២​ឡើង​ទៅ​វគ្គ​បន្ដ។ ​នៅ​គ្រា​នោះ ​ក្រុម​កីឡាករ Monchengladbach ​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់