• 2020-12-09 08:11:45
  • បាល់ទាត់

ត្រកូល Madrid ​នៅ​អេស្ប៉ាញ ​នឹង​ធ្លាក់​ពី UCL ទាំង​ពីរ បើ​ហ៊ាន​តែ​ភ្លាត់រឿង​នេះ​

  • 2020-12-09 08:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នឹង​បញ្ចប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៅ​រាត្រី​នេះ​ហើយ ​ដើម្បី​ស្វែង​រក​១៦​ក្រុម​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត។

​ដោយ​ក្នុង​នោះ​ដែរ ​ក្រុម​នៅ​អេស្ប៉ាញ​មាន​២​ហើយ​ឡើង​ទៅ​វគ្គ​បន្ដ គឺ Barcelona ​និង Sevilla ​ខណៈ​ដែល​នៅ​២​ទៀត​កំពុង​ចាំ​មើល​លទ្ធផល​នៅ​រាត្រី​នេះ​នៅ​ឡើយ។ ​២​ក្រុម​នោះ​គឺ Real Madrid ​និង Atletico Madrid ​ដែល​កំពុង​ត្រូវ​ការ​ពិន្ទុ​និង​ជ័យជម្នះ​សម្រាប់​ប្រកួត​ចុង​ក្រោយ។

Real Madrid ​ប៉ះ​ក្រុម​ Borussia Minchengladbach ។ ​ការ​ប្រកួត​មួយ​នេះ ​គឺ​ក្រុម​របស់​លោក Zidane ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​តែ​ម្ដង​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ប្រសិន​បើ​ភ្លាត់​ចាញ់​នោះ ពួកគេ​នឹង​ធ្លាក់​ទៅ​លេង​នៅ​ពាន​រង្វាន់ Europa League ​ជាក់​ជា​មិន​ខាន ខណៈ​ដែល​តំណែង​របស់ Zidane ​វិញ ​ក៏​ប្រហែល​ជា​អស់​ត្រឹម​នេះ​ដែរ។

​ដោយ​ឡែក​ក្រុម Atletico Madrid ​វិញ ​ក៏​កំពុង​ត្រូវ​ការ​ឈ្នះ​ដែរ។ ​ពួកគេ​នៅ​លេខ​២​ក្នុង​ពូល ​មាន​៦​ពិន្ទុ ​ហើយ​រាត្រី​នេះ​ប៉ះ​ជាមួយ​ក្រុម​លេខ​៣ ​Salzburg ​មាន​៤​ពិន្ទុ។ ​ប្រសិន​បើ​ភ្លាត់​ចាញ់ ​នោះ Salzburg ​នឹង​ឡើង​ទៅ​លេខ​២​វិញ ​ហើយ​ក្រុម​របស់​លោក Simeone ​នឹង​ធ្លាក់​ចេញ​មិន​ខាន។

ដូច្នេះ​ហើយ​ការ​ប្រកួត​នៅ​យប់​នេះ គឺ​ត្រកូល Madrid ​របស់​អេស្ប៉ាញ ទាមទារ​ណាស់​ជ័យជម្នះ​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់