• 2020-12-09 07:28:43
  • បាល់ទាត់

Zidane ទទួល​ស្គាល់​តំណែង​របស់​ខ្លួន​នឹង​មាន​បញ្ហា ប្រសិន​បើ Real ធ្លាក់​​យប់​នេះ

  • 2020-12-09 07:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane បាន​ទទួល​ស្គាល់​ថា តំណែង​ជា​អ្នក​ចាត់​ការ​ Real Madrid របស់​លោក​នឹង​ស្ថិត​ក្រោមសម្ពាធ ប្រសិន​បើ​ក្លឹប​បរាជ័យ​​មិន​បាន​ឈាន​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL។

Real Madrid នឹង​ត្រូវ​ទទួល​ស្វាគមន៍ Borussia Minchengladbach ​នៅ​រាត្រី​នេះ​ម៉ោង​៣​:០០​នាទី​ទៀបភ្លឺ។ Madrid ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​បំផុត​ដើម្បី​មាន​ឱកាស​ឈាន​ទៅ​វគ្គ​បន្ត។ ប៉ុន្តែ​បើ​ចាញ់​តំណែង​របស់ Zidane នឹង​មាន​បញ្ហា។

“ក្លឹប​នឹង​ធ្វើ​​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក។ អ្វី​ដែល​ខ្ញុំ​អាច​គិត​បាន​គឺ​ការ​ប្រកួត​នៅ​យប់​នេះ។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​មិន​គិត​ពី​លទ្ធភាព​ត្រូវ​បណ្ដេញ​ចេញ​ទេ។ អតីត​កាល​គឺ​ជា​ស្ថិត​នៅ​អតីត​កាល រឿង​ដែល​សំខាន់​គឺ​បច្ចុប្បន្ន​និង​អនាគត។ វា​គឺ​ជា​ការ​ប្រកួត​​មួយ​ដើម្បី​បង្ហាញ​ពី​លក្ខណៈ​របស់​ពួក​យើង​ជា​ក្រុម​មួយ​។ ខ្ញុំ​ជឿជាក់​ថា​យើង​នឹង​ធ្វើ​អ្វី​ៗ​បាន​ល្អ​ដូច​ជា​ក្រុម​មួយ"។ សម្ដី​របស់ Zidane ក្នុង​សន្និសីទកាសែត​មុន​ប្រកួត"៕ ​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់