• 2020-12-09 02:11:20
  • បាល់ទាត់

ស្រាយ​ចម្ងល់ United ធ្លាក់​ឬ​សល់​ឱកាស ពេល​ការ​ប្រកួត​របស់ PSG ផ្អាក​អ៊ីចឹង

  • 2020-12-09 02:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ហើយ បន្ទាប់​ពី​ប្រកួត​ណាត់​ចុងក្រោយ​ក្នុង​ពូល H ​ចាញ់ RB Leipzig ៣-២ កាល​ពី​យប់​មិញ។

​ក្រុម​លោក Oke Gunnar Solskjaer ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ​ពួក​គេ​ធ្វើ​មិន​បាន។ យ៉ាងណា​​ការ​ប្រកួត​ក្នុង​ពូល H ជាមួយ​គ្នា​នេះ​ជំនួប​រវាង PSG និង Istanbul Basaksehir ត្រូវ​ផ្អាក ដោយ​សារ​​អាជ្ញាកណ្ដាល​ទី​៤​​បាន​និយាយ​រើសអើង​ពូជសាសន៍​លើ​គ្រូ​ជំនួយ​របស់ Istanbul។

ដោយ​សារ​មាន​ការ​ផ្អាក​បែប​នេះ​​នៅ​មាន​មន្ទិល​មួយ​ចំនួន​​គិត​ថា តើ United នៅ​សល់​ឱកាស​ទៀត​ឬ​យ៉ាងណា​ ប្រសិន​បើ​ការ​ប្រកួត​របស់ PSG ផ្អាក​បែប​នេះ។ ចម្លើយ​នោះ​គឺ Man Utd ត្រូវ​ធ្លាក់​ហើយ ខណៈ PSG លោត​ឡើង​លេខ​២​ក្នុង​ពូល​ដោយ​ស្វ័យប្រវត្តិ​ត្បិត​ការ​ប្រកួត​ផ្អាក​ក៏​ដោយ។

តារាពិន្ទុ​ចេញ​ដោយ UCL

មូលហេតុ​ដោយ​សារ​ការ​ប្រកួត​ក្នុង UCL គេ​គិត​លើ Head-to-head។ ការ​ប្រកួត​កាល​​ពី​ជើង​ទី​មួយ PSG ១-២ Man Utd ខណៈ​ជើង​ទី​ពីរ Man Utd ១-៣ PSG។ គិត​ជំនួប​២​ជើង​របស់​ក្រុម​ទាំង​ពីរ PSG សល់​គ្រាប់​ចំណេញ​១​គ្រាប់ ដូច្នេះ​ពួក​គេ​បាន​ឡើង​វគ្គ​បន្ត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់