• 2020-12-07 11:25:39
  • បាល់ទាត់

Mbappe បំបែកកំណត់ត្រាថ្មី រក​បាន​ ១០០គ្រាប់​ឲ្យ​ PSG

  • 2020-12-07 11:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe បាន​រក​គ្រាប់​បាល់​ជូន​ក្លឹប​ចំនួន​ ១០០​គ្រាប់​ហើយ បន្ទាប់​ពី​ស៊ុត​ចូល​ ១គ្រាប់​កាល​ពី​ប្រកួត​តទល់​នឹង​ក្លឹប​ Montpellier​ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧​មក​កីឡាករ​ខាង​លើ​ បាន​លេង​ឲ្យ​ PSG សរុប​ចំនួន​ ១៣៧ប្រកួត​ ហើយ​ក៏​រក​គ្រាប់​បាល់​ឈាន​ទៅ​ដល់​រយ​គ្រាប់​បែប​នេះ។

ចំពោះ​កំណត់​ត្រា​ដ៏​អស្ចារ្យ​បែប​នេះ​ Mbappe ក៏​បាន​និយាយ​ដែរ​ថា​ តាម​ពិត​ខ្លួន​ប្រុង​នឹង​រក​បាន ១០០គ្រាប់​តាំង​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​កន្លង​ទៅ​ម្ល៉េះ​ តែ​ដោយ​សារ​តែ​គិត​ពី​វា​នឹង​ពេក​ បាន​ចេះ​តែ​មិន​អាច​ធ្វើ​បាន​សោះ​ ក្នុង​ប៉ុន្មាន​កន្លង​ទៅ​នេះ​ ទើប​តែ​ប្រកួត​ម្សិលមិញ​ ទើប​គេ​អាច​ធ្វើ​បាន​។

យ៉ាង​ណា​ចំពោះ​ភាព​ជោគជ័យ​មួយ​នេះ​ ខ្សែ​ប្រយុទ្ធ​បារាំង​នេះ​ ក៏​បាន​សម្ដែង​ការអរគុណ​ដល់​ខ្លួន​ឯង​​ និង​ក្រុម​ PSG ទាំង​មូល​ដែល​ជួយ​ជ្រោមជ្រែង​គេ​រហូត​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់