- 2020-12-02 13:19:37
- បាល់ទាត់
អត់ទាន់បានប្រកួតផង! គ្រូ PSG សរសើរ Rashford កប់ៗមាត់
- 2020-12-02 13:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ទាន់បានប្រកួតផង! គ្រូ PSG សរសើរ Rashford កប់ៗមាត់
ចន្លោះមិនឃើញ
គ្រូបង្គោលក្លឹប Paris Saint Germain លោក Thomas Tuchel បាននិយាយកាលពីពេលថ្មីៗនេះថា ក្លឹបលោកឲ្យតម្លៃខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Marcus Rashford ណាស់បើគេលេងនៅអង់គ្លេស។
លោក Tuchel បាននិយាយថា៖" ពួកយើងឲ្យតម្លៃ និងសរសើរ Rashford ជាខ្លាំងបើគេលេងនៅអង់គ្លេស តែបើគេលេងនៅទីលានរបស់ក្លឹបយើង យើងអត់ខ្លាចគេអីតិចសោះ "។
លោកបានបន្តថា៖" និយាយស្មោះត្រង់ទៅ គឺដោយសារតែគេ អាចរកគ្រាប់បាល់ពីក្រុមយើងបាន រាល់ពេលប្រកួតនៅអង់គ្លេសម្ដងៗ អញ្ចឹងហើយគេជាមនុស្សមួយ ដែលអាចរំខានការប្រកួតរបស់យើងបាន "។
គួរបញ្ជាក់ផងដែរថា PSG នឹងត្រូវតទល់នឹង Man Utd ក្នុងក្របខ័ណ្ឌ UEFA Champions League នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ៕