• 2020-11-30 02:34:19
  • បាល់ទាត់

ទោះ​ឈរ​កំពូល​តារាង ​តែ​ Jose ​ថា Spurs ​គ្រាន់តែក្រុមតូចមួយ ដូចកូនសេះអិចឹង​

  • 2020-11-30 02:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ ក្នុង​លទ្ធផល ​០-០។

​ជាមួយ​លទ្ធផល​ស្មើ​គ្នា​នេះ ​ក្រុម Spurs ​របស់​លោក Jose Mourinho ​នៅ​តែ​រក្សា​ខ្លួន​នៅ​កំពូល​តារាង Premier League ​បាន​ដដែល ប៉ុន្តែ​មាន​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Liverpool ​ដែល​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង។ ​ជាមួយ​គ្នា​នេះ​ដែរ ​ត្បិត​តែ​អាច​រក្សា​ខ្លួន​នៅ​លេខ​១ មែន ប៉ុន្តែ​លោក Jose Mourinho ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ព្រោះ​ក្រុម​របស់​លោក​នៅ​ស្ទើរ​នៅ​ឡើយ។

​អ្នក​ចាត់ការ​ពួកគេ​យុទ្ធសាស្ត្រ​ខាង​លើ​នេះ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ​ក្រុម Chelsea ​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​យក​ពាក្យ​អ្វី​មក​ប្រើ​នោះ​ទេ។ យើង​នៅ​តួច ​កូន​សេះ​តួច​មួយ​ប៉ុណ្ណោះ។ ​ពួកគេ (Chelsea) ​ជា​ក្រុម​ធំ​មួយ ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់