- 2020-11-30 02:51:30
- បាល់ទះ
វឿន វាសនា ជាកីឡាករខ្មែរដំបូងគេអាចលោតខ្ពស់ ដូចកីឡាករនៅអឺរ៉ុប
- 2020-11-30 02:51:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វឿន វាសនា ជាកីឡាករខ្មែរដំបូងគេអាចលោតខ្ពស់ ដូចកីឡាករនៅអឺរ៉ុប
ចន្លោះមិនឃើញ
កីឡាករកម្ពស់ខ្ពស់ ១,៩៤ ម៉ែត្រជាកីឡាករកម្ពុជាដំបូងគេ អាចលោតបានកម្ពស់ ៣,៤០ ទៅ ៣, ៤១ ម៉ែត្រ ដែលកម្ពស់នេះពីមុនមកគឺមានតែនៅតំបន់អឺរ៉ុបប៉ុណ្ណោះ។
បើទោះបីលោតខ្ពស់បែបនេះក្ដី ក៏កីឡាករមកពីខេត្តបាត់ដំបងរូបនេះមានទម្ងន់មិនស្រាលដែរគឺរហូត ៩០ គីឡូក្រាម។ យុវជន ១៩ ឆ្នាំរូបនេះបានឲ្យដឹងថា កម្ពស់ដែលលោតបានខាងលើនេះគឺលោតកាលពី ២ ឆ្នាំមុន ខណៈពេលនេះអាចលោតបានខ្ពស់ជាងមុនតិចតួច ប៉ុន្តែមិនទាន់បានធ្វើតេស្តច្បាស់ទេ។
បច្ចុប្បន្នអ្នកដែលលោតខ្ពស់នៅកម្ពុជាមាន គួន ម៉ុម បានចន្លោះ ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ។ ឌូក ៣,៣ ទៅ ៣,៣៥ ម៉ែត្រ និង ធី ម៉េងហួង ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ ៕