• 2020-11-27 11:25:07
  • បាល់ទាត់

Azpilicueta៖ Chelsea ចង់​តែ​នាំ​មុខ​ Spurs

  • 2020-11-27 11:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Chelsea កីឡាករ​ Cesar Azpilicueta បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ពួក​គេ​តែង​តែ​ចង់​បង្ហាញ​ក្លឹប​ Tottenham Hotspur ថា​ក្លឹប​របស់​គេ​ជាក្លឹប​លេខ ១ នៅ​រាជធានីឡុងដុង​។

Azpilicueta បាន​និយាយ​ថា​៖" ពួក​យើង​ធ្លាប់​ចាញ់​ Spurs ​កាល​ពី​ឆ្នាំ២០១៦ កាល​នោះ​យើង​រង​ការ​អាម៉ាស់​ណាស់​ ចាំ​មើល​ការ​ប្រកួត​ម្ដង​នេះ​ យើង​នឹង​លេង​គេ​វិញ​ម្ដង​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" ពួក​យើង​តែង​តែ​ខំ​លេង​ឲ្យ​ក្លាយ​ជា​ក្រុម​ដ៏​ខ្លាំង​បំផុត​នៅ​អង់គ្លេស​ ហើយ​ឥឡូវ​នេះ​ពួក​យើង​កំពុង​ឡើង​ជើង​ណាស់​ អញ្ចឹង​ហើយ​លើក​នេះ​យើង​នឹង​បង្ហាញ​គេ​ឲ្យ​ស្គាល់​ម្ដង​ថា​ ពួក​យើង​ជាក្លឹប​លេខ ១ នៅ​រាជធានីឡុងដុង​ ព្រោះ​នេះ​ជា​អ្វី​ដែល​យើង​ខិត​ខំ​រហូត​មក​ "។

Chelsea នឹង​ប្រកួត​តទល់​នឹង​ Spurs ក្នុង​ក្របខ័ណ្ឌ​ Premier League នៅ​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ខាង​មុខ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់