• 2020-11-27 03:39:25
  • បាល់ទាត់

ទស្សនា! មួយ​គ្រាប់​របស់ Messi និង Maradona ពិត​ជា​​មាន​ចង្វាក់​រត់​និង​ញាក់​ដូច​គ្នា​ណាស់

  • 2020-11-27 03:39:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ Lionel Messi ត្រូវ​បាន​គេ​ប្រដូច​ជា Deigo Maradona ទី​ពីរ​ ដោយ​សារ​តែ​ទេពកោសល្យ​ និង​របៀប​លេង​របស់​ពួក​​ដូច​គ្នា។

​យ៉ាងណាមិញ​ ជា​រឿង​សោកស្ដាយ​​លោក Maradona បាន​ទទួល​មរណភាព​ទៅ​ហើយ​កាល​ពី​ម្សិលម្ង៉ៃ​​ ព្រោះ​តែ​បញ្ហា​បេះដូង។ Messi ក៏​បាន​បញ្ចេញ​សារ​កាន់​ទុក្ខ​​ទៅ​​កាន់​វីរបុរស​បាល់ទាត់​របស់​អាហ្សង់ទីន​វ័យ​៦០​ឆ្នាំ​​ដែរ​ថា Marado បាន​ចាកចេញ​ពី​គ្រប់គ្នា ប៉ុន្តែ​​​នៅតែ​ស្ថិត​ក្នុង​ចិត្ត​គ្រប់គ្នា។

ដោយ​សារ​តែ​មាន​ជំនាញ​ជើង​ឆ្វេង​ដូច​គ្នា វីដេអូ​ខ្លី​មួយ​បាន​បង្ហាញ​ពី​​គ្រាប់​បាល់​មួយ​គ្រាប់​របស់ Messi និង Maradona ពិត​ជា​មាន​​ចង្វាក់​រត់​និង​ញាក់​ដូច​គ្នា​ណាស់។ គ្រាប់​បាល់​នោះ​អ្នក​ទាំង​ពីរ​បាន​ព្យាយាម​អូស​បាល់​ពី​ពាក់​កណ្ដាល​តារាង​ដូច​គ្នា រួច​បន្ត​ញាក់​ខ្សែ​ការពារ​ដាច់​ជា​ច្រើន​នាក់ រួម​ទាំ​អ្នក​ចាំ​ទី ហើយ​ទាត់​ជើង​ស្ដាំ​បញ្ចូល​ទី៕

ចង់​គ្រាប់​នោះ​ដូច​គ្នា​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់