• 2020-11-27 03:28:45
  • បាល់ទះ

គួន ម៉ុម​៖ ​បើ​ប្រមូល​ជើង​ខ្លាំង​ទូទាំង​ប្រទេស​​បង្កើត​ជា​ពាន វិសាខា​នឹង​ទទួល​

  • 2020-11-27 03:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​កម្ពស់​ខ្ពស់​ក្បែរ​ពីរ​ម៉ែត្រ គួន ម៉ុម បាន​និយាយ​ទាំង​ជំហរ​រឹងមាំ​ថា បើ​សិន​មាន​អ្នក​ឧបត្ថម្ភ​​ណា​​ បង្កើត​កម្មវិធី​ប្រកួត​ធំ​មួយ ដោយ​ប្រមូល​កីឡាករ​​ខ្លាំង​ទូទាំង​ប្រទេស​ហើយ​បង្កើត​ពីរ​ឬ​បី​ក្រុម​មក​លេង​ទល់​វិសាខា​ប្រកួត​មិត្ត​ភាព​ជា​លក្ខណៈ​ផ្លូវ​ការ​មិន​ដឹង​ល្អ​យ៉ាង​ណា ថែម​ទាំង​នឹង​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទះ​មិន​ខាន ។

គួន ម៉ុម

កីឡាករ​មក​ពី​ខេត្ត​តាកែវ​បាន​​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ វិសាខា មិន​ទទួល​ឡើយ (លេង ៣ ឬ ៤ ស្មើ​) ប៉ុន្តែ​បើ​សិន​មាន​ Sponsor ណា​រៀប​ចំ​ការ​ប្រកួត​មិត្ត​ភាព​ក៏​ដោយ ប៉ុន្តែ​លេង​ ៦ ស្មើ​ដូច​ការ​ប្រកួត​ផ្លូវ​ការ​មាន​អាជ្ញាកណ្ដាល ​ជា​លក្ខណៈ​ស្តង់ដារ​គឺ​ទទួល​ដៃ​ពីរ។ ​បើ​ទោះ​ជា​ប្រមូល​កីឡាករ​លំដាប់​មក​ពី​ទូទាំង​ប្រទេស​ក៏​ដោយ​ ។

ការ​ប្រកួត​ដូច​ខាង​លើ​ពិត​ជា​ល្អ ពី​ព្រោះ​កម្ពុជា​មិន​មាន​កម្មវិធី​ប្រកួត​ធំ ឬ​លីគ​ដូច​ស្រុក​គេ​ឡើយ ដូច្នេះ​បើ​​សិន​មាន​អ្នក​រៀប​ចំ​ដូច្នេះ​មែន​មិន​ដឹង​ល្អ​យ៉ាង​ណា។ ​​គួន ម៉ុម កម្ពស់ ១,៩៦ ម៉ែត្រ ជា​អ្នក​​ឃុំ​ស្រែ​ននោង​​ ​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ មាន​អាយុ ២៣ ឆ្នាំ​។ កីឡាករ​រូប​នេះ​ជា​ស្មាត់​ធំ​មួយ​រូប​របស់​ជម្រើស​ជាតិ​កម្ពុជា និង​វិសាខា ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី