- 2020-11-26 03:19:01
- បាល់ទះ
គួន ម៉ុម សរសើររាជអស់ពីចិត្ត ពិតជាពូកែចោះ និងជាកីឡាករសម្បូរតិកនិក
- 2020-11-26 03:19:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួន ម៉ុម សរសើររាជអស់ពីចិត្ត ពិតជាពូកែចោះ និងជាកីឡាករសម្បូរតិកនិក
ចន្លោះមិនឃើញ
គួន ម៉ុម របស់វិសាខា សរសើរ អធិរាជប្រអប់រាជ របស់អង្គរក្ស ៣១១ ក្នុងការប្រកួតមិត្តភាពម្សិលមិញនេះនៅតារាងកូនភ្លោះក្រុងតាខ្មៅ ដែលវិសាខាបានយកឈ្នះ ៣-១ ។
កីឡាករកម្ពស់ ១,៩៦ គួន ម៉ុម បានឲ្យដឹងថា រាជពិតជាល្អ និងដូចគេល្បីមែន បាំងរបស់វិសាខា ធំៗ ប៉ុន្តែ រាជ អាចវ៉ៃចោះរកចន្លោះចេញបាំងយ៉ាងល្អ។ អ្វីដែល ម៉ុម ឃើញល្អមួយចំណុចទៀតនោះគឺ រាជ ពូកែទះយកដៃ ដើម្បីយកពិន្ទុ ដែលនេះជាបច្ចេកទេសខ្ពស់របស់កីឡាកររាជ មិនងាយមានកីឡាករណាអាចធ្វើបាន។
រាជ ជាស្មាត់ធំមួយរូបរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ៣១១ ដែលមិនធ្លាប់បានជាប់ជម្រើសជាតិឡើយ ប៉ុន្តែគេជាកីឡាករសម្បូរប្រជាប្រិយភាព និងមានអ្នកស្នេហាបាល់ទះជាច្រើនបានស្គាល់ច្បាស់ពីសមត្ថភាពនៃការទះបាល់រកចន្លោះរបស់គេ៕