- 2020-11-24 13:10:32
- ព័ត៌មាន
សុខៗ! កីឡាករអង់គ្លេសម្នាក់ ទៅចាប់ប្រដាប់ភេទ គូប្រកួតរបស់ខ្លួន ក្នុងពេលប្រកួត
- 2020-11-24 13:10:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខៗ! កីឡាករអង់គ្លេសម្នាក់ ទៅចាប់ប្រដាប់ភេទ គូប្រកួតរបស់ខ្លួន ក្នុងពេលប្រកួត
ចន្លោះមិនឃើញ
ខ្សែការពារក្លឹប Preston North End កីឡាករ Darnell Fisher អាចនឹងទទួលពិន័យពី FA បន្ទាប់ពីបានចាប់ប្រដាប់ភេទរបស់ ខ្សែការពារក្លឹប Sheffield Wednesday កីឡាករ Callum Peterson នៅក្នុងប្រកួតកាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។
កីឡាករខាងលើនេះ បានធ្វើការសកម្មភាពចាប់ប្រដាប់ភេទ គូប្រកួតចំនួន ២លើកផ្ទួនៗគ្នានៅនាទីទី៦២ នៃការប្រកួត ដែលមើលទៅមានចេតនាចង់ទាញយកចំណាប់អារម្មណ៍អ្នកមើលប្រកួតមួយនេះ។
នៅក្នុងពេលភ្លាមៗនោះ អាជ្ញាកណ្ដាលក្នុងការប្រកួតនោះគឺ លោក David Webb មើលមិនឃើញពីសកម្មភាព និងមិនបានធ្វើការពិន័យ ខ្សែការពាររូបនេះឡើយ។
លុះនៅពេលចប់កម្មវិធីទើប សកម្មភាពរបស់កីឡាកររូបនេះត្រូវបានគេមើលហើយបានធ្វើការដាក់ពិន័យ។
យ៉ាងណាមិញ Fisher នឹងចូលខ្លួនបកស្រាយកំហុសខ្លួនទៅកាន់ FA នៅក្នុងថ្ងៃនេះ បើយោងតាមការបញ្ជាក់របស់ក្លឹប Preston ផ្ទាល់៕
ខាងក្រោមនេះជាវីដេអូ៖