• 2020-11-24 07:52:29
  • បាល់ទាត់

គ្រូ​ Dynamo Kiev ​ថា​អត់ Messi ​ក្រុម Barca ​នឹង​លេង​ការពារ​ល្អ​ជាង​មុន​

  • 2020-11-24 07:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Dynamo Kiev ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​សប្ដាហ៍​ទី​៤។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Barcelona ​មិន​មាន​វត្តមាន​របស់​ប្រធាន​ក្រុម Lionel Messi ​ឡើយ ដោយសារ​តែ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម ​បាន​អះអាង​ថា​ទុក​រូបគេ​ឱ្យ​សម្រាក​បន្តិច​សិន ព្រោះ​លេង​ច្រើន​មក​ហើយ។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ ​គឺ​នឹង​មិន​ផ្ដល់​ផល​លំបាក​សម្រាប់​ក្រុម​នោះ​ទេ ទោះ​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។

​ដោយ​ឡែក​សម្រាប់​លោក Mircea Lucescu ​ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រុម Dynamo Kiev ​វិញ ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ដែល​អត់​មាន​វត្តមាន​របស់ Messi ​ថា​៖ “Barcelona ​គឺ​នៅ​តែ​ជា Barcelona ​ទោះ​អត់ Messi ​ក៏​ដោយ។ តែ​ពួកគេ​ក៏​នឹង​លេង​ការពារ​ច្រើន​ជាង​មុន​ផង​ដែរ។ ​យើង​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ​ជ័យជម្នះ​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​យើង”៕

ប្រភព៖ Marca អត្ថបទ៖ វិធាវី

មតិយោបល់