• 2020-11-23 12:37:13
  • ព័ត៌មាន

Messi ត្រូវ​បាន​ទម្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​ទៅ​លេង UCL នៅ​អ៊ុយក្រែន

  • 2020-11-23 12:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ត្រូវ​បាន​គ្រូ​បង្គោល​ក្លឹប Barcelona លោក Ronald Koeman ទម្លាក់​ចេញ​ពី​ឈុត ១៩នាក់​ សម្រាប់​ទៅ​លេង​ទល់​នឹង​ក្លឹប Dynamo Kiev ក្នុង​ក្របខ័ណ្ឌ UEFA Champions League។ លោក Koeman បាន​ពន្យល់​ថា ដោយសារ​តែ​មាន​កីឡាករ​របួស​ច្រើន​ពេក ទើប​លោក​សម្រេច​ចិត្ត​ដក Messi ជាមួយ​នឹង​ខ្សែ​បម្រើ​ហុល្លង់ Frenkie De Jong ឲ្យ​នៅ​សម្រាក​សិន​។

បុរស​ជនជាតិ​ហុល្លង់​រូប​នេះ​បាន​និយាយ​ថា៖ " យើង​មាន​កីឡាករ​ផ្សេងៗ​នៅ​ជាប់​របួស ហើយ​យើង​សម្រេច​ចិត្ត​ថា យើង​នឹង​យក​ Messi ឬ De Jong ទៅ​លេង​ទេ ព្រោះ​អី​ស្ថានភាព​នៅ Champions League យើង​ស្រណុកសុខស្រួល​ហើយ​ជាមួយ ៩ពិន្ទុ " ។

លោក​បាន​បន្ត​ថា៖ " កីឡាករ​ទាំង​ពីរ​នេះ​ត្រូវ​ការ​សម្រាក ដោយសារ​តែ​លេង​បាន​ច្រើន​មក​ហើយ " ។

សូម​ជម្រាប​ផង​ដែរ​ថា Kiev នឹង​ស្វាគមន៍​ Barcelona នៅ​យប់​ថ្ងៃ​អង្គារ រំលងអធ្រាត្រ​ម៉ោង ៣យប់ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់