• 2020-11-23 09:22:43
  • បាល់ទះ

​ចំណុច​ពិសេស​របស់​ គួន ម៉ុម ដែល​គ្រប់​គ្នា​អាច​មិន​ដឹង

  • 2020-11-23 09:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួន ម៉ុម​ ជា​កីឡាករ​​ល្អ​មួយ​រូប​របស់​ក្លឹប​បាល់ទះ​វិសាខា ​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​​ខ្លាំង​ពី​មហាជន ពិសេស​គេ​ក៏​ជា​យុវជន​ដែល​ទើប​ត្រូវ​បាន​ក្លឹប​បាល់ទះ​អាជីព​ថៃ Prince ​ទាក់​ទង​ទៅ​លេង​​នា​ចុង​ខែ​នេះ​​ផង​ដែរ ។ យ៉ាង​ណា​ប្រិយមិត្ត​ ​អាច​មិន​ដឹង​ពី​រឿង​ទាំង​នេះ​របស់ គួន​​ ម៉ុម ពេល​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន ៖

១-​​ចូល​ហាត់​នៅ​វិសាខា​​៖ គួន ម៉ុម ជា​អតីត​យុវជន​របស់​ក្លឹប​បាល់ទះ​ក្រសួង​មហា​ផ្ទៃ គេ​បាន​ចូល​​ខ្លួន​មក​ហាត់​នៅ​វិសាខា​កាល​ឆ្នាំ២០១៨ ​ក្រោយ​បង្ហាញ​សមត្ថភាព​គួរឲ្យ​ចាប់​អារម្មណ៍​កាល​ប្រកួត​កីឡា​ជាតិ ឆ្នាំ​២០១៨ ដែល​លេង​ឲ្យ​មហាផ្ទៃ។

២-​ជា​យុវជន​ដែល​មាន​សមត្ថភាព និង​កម្ពស់​ល្អ៖ គួន ម៉ុម ជា​យុវជន​មាន​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ ដែល​ទើប​តែ​មាន​វ័យ ២៣ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​​ទទួល​បាន​ឱកាស​​​​ទៅ​លេង​​នៅ​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី ដែល​មិន​ទាន់​មាន​កីឡាករ​កម្ពុជា​រូប​ណា​អាច​ធ្វើ​បាន​ ​​ក្លឹប​​ទៅ​លេង​នោះ​គឺ​ JAKARTA GARUDA ។ បច្ចុប្បន្ន​យុវជន​រូប​នេះ​មាន​កម្ពស់ ១,៩៦ ម៉ែត្រ ​ហើយ​គេ​អាច​លោត​បាន​កម្ពស់ ៣,២៥ ទៅ ៣,៣០ ម៉ែត្រ​​។

៣-ក្លាយ​ជា​កីឡាករ​លេចធ្លោ​របស់​វិសាខា​​ត្រឹម​រយៈ​ពេល​ជាង​១៖ គួន ម៉ុម​ ត្រូវ​បាន​លោក សាន សុក្រិត ​គ្រូ​បង្វឹក​របស់​ក្លឹប​​វិសាខា មើលឃើញ​ និង​សរសើរ​ថា ជា​កីឡាករ​ដែល​ពោរពេញ​​ដោយ​សមត្ថភាព ​អាច​វិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​លេចធ្លោ​ក្នុង​ក្រុម​ និង​ជម្រើស​ជាតិ​ត្រឹម​រយៈ​ពេល​​​​ជាង​១​ឆ្នាំ​ តាម​រយៈ​ការ​ឈោង​វ៉ៃ​លើ​បាំង និង​ផ្ដាច់​បាន​យ៉ាង​ល្អ​​ក្នុង​ពេល​បច្ចុប្បន្ន​​។

៤-​ជា​កីឡាករ​ជម្រើស​ជាតិ​ដែល​រឹង​ល្អ​៖ គ្រប់​គ្នា​ប្រហែល​​ជា​បាន​ដឹង​ហើយ​ថា គួន ម៉ុម​ ជា​កីឡាករ​ផ្ដាច់​ល្អ ប៉ុន្តែ​គេ​ក៏​ត្រូវ​បាន​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Li Jun ​មើល​ឃើញ​ថា ល្អ​ទាំង​ការ​ចាប់​សេវា​ផង​ដែរ​ ។ កីឡាករ​រូប​នេះ​ជា​កូន​សោ​សំខាន់​មួយ​របស់​កម្ពុជា ​ក្នុង​ពេល​បច្ចុប្បន្ន​ និង​​អនាគត ៕ ​​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់