• 2020-11-23 06:52:05
  • ប្រដាល់

វ៉ាន់​ វឿន​ បឺត​ សង្ឃឹម​ គូ​នេះ​នៅ​តែ​ចិត្ត​មិន​ដាច់​ពី​គ្នា​ឥលូវ​ប៉ះ​ទៀត​ហើយ​ខ្សែក្រវាត់​ CNC​

  • 2020-11-23 06:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មាន​ប្រវត្តិ​ជូរចត់​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នៅ​តែ​ចិត្ត​មិន​ដាច់​ពី​គ្នា ​ឥលូវ​នេះ​ប៉ះ​ទៀត​ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី១​ ដំណើរ​ឆ្ពោះ​ទៅ​រក​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​នៅ​សង្វៀន​ CNC​ ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។​

បឺត សង្ឃឹម (ខឿវ) វ៉ាន់ វឿន (ក្រហម)

កីឡាករ​ទាំង​ពីរ​នាក់​នេះ​មិន​ឲ្យ​លើស​ខ្វះ​គ្នា​នោះ​ទេ​ ពោល​វគ្គ​ជម្រុះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ ពួកគេ​សុទ្ធតែ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​មិន​ឆ្លង​ដល់​៥ទឹក​ដូច​គ្នា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី១ ។​

សុខ​ ទូ​ ឬ​ វ៉ាន់​ វឿន​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ខ្លួន​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្ដង​ទៀត​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី១​ ខាង​មុខ​ជា​មួយ​ បឺត​ សង្ឃឹម។​ ម្ចាស់​មេដាយ​សំរឹទ្ធ​ ស៊ីហ្គេម​ រូប​នេះ​សន្យា​ថា​នឹង​​ប្រឹងប្រែង​ហ្វឹកហាត់​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ។​

សង្ឃឹម ផ្ដួល វ៉ាន់ វឿន​ កន្លងទៅ

រំលឹក​ដែរ​ថា​ សរុប​ការ​ប្រកួត​ប៉ះ​គ្នា​រវាង​ វ៉ាន់​ វឿន​ និង​ បឺត​ សង្ឃឹម​ នេះ​គឺ​៥ដង​ហើយ​មាន​ចាញ់​មាន​ឈ្នះ​ដូច​គ្នា​ ប៉ុន្តែ​៣ប្រកួត​ចុង​ក្រោយ​ឈ្នះ​សន្លប់​រហូត(សង្ឃឺម)។​ ដែល​ចាប់​អារម្មណ៍​បំផុត​រវាង​អ្នក​ទាំង​ពីរ​នាក់​នេះ​គឺ​ការ​ភ្លាត់​ចាញ់​ជូរចត់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​អម​ដោយ​ប្រាក់​រង្វាន់​រាប់ពាន់​ដុល្លារ​ ខណៈ​ បឺត​ សង្ឃឹម​ មិន​ដែល​មាន​ខ្សែក្រវាត់​សូម្បី​១គ្រឿង​សម្រាប់​ខ្លួន។​ ចំពោះ​ការ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ប្រហែល​នឹង​ធ្វើ​ឡើង​២សប្ដាហ៍​ទៀត​នៅ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់