• 2020-11-23 00:00:00
  • ប្រដាល់

សោម​ វិឆ័យ៖​ ល្បី​ថា អេលីត ចំរើន ​ខ្លាំង​ ធ្ងន់​ ប៉ុន្តែ​ប៉ះ​គ្នា​ហើយ​មិន​ប៉ុន្មាន​នោះ​ទេ​

  • 2020-11-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សោម​ វិឆ័យ​ ថា​កីឡាករ​ អេលីត​ ចំរើន​ ដែល​ល្បី​ថា​ខ្លាំង​ និង​មាន​រន្ទះ​ជើង​ធ្ងន់​ល្អ​នោះ​ ពេល​ប៉ះ​គ្នា​ហើយ​នេះ​មិន​ប៉ុន្មាន​នោះ​ទេ​គិត​ទៅ​ប្រហែល​ ៦០-៧០%​ ធ្ងន់។​

អេលីត ចំរើន (ក្រហម) សោម វិឆ័យ (ខៀវ)

សោម​ វិឆ័យ​ បាន​ឲ្យ​ដឹង​ថា​ មុន​ការ​ប៉ះ​គ្នា​ជា​មួយ​ អេលីត​ ចំរើន​ នេះ​ខ្លួន​គិត​ថា​មិន​ពិបាក​អ្វី​ខ្លាំង​នោះ​ទេ​ ខណៈ​ពេល​ជាក់ស្ដែង​ដូច​ទៅ​ហ្នឹង​ការ​គិត​មែន។​ ចំពោះ​ទម្ងន់​ជើង​របស់​ អេលីត​ ចំរើន​ វិញ​នោះ​កីឡាករ​ សោម​ វិឆ័យ​ ថា​ធ្ងន់​បាន​ត្រឹម​ ៦០-៧០​% ប៉ុណ្ណោះ​សម្រាប់​ខ្លួន។​

កូន​សិស្ស​លោក​ ឡុង​ វិបុល​ ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ប៉ះ​អ្នក​ខ្លាំង​ល្បីឈ្មោះ​ ប៉ុន្តែ​អ្វី​ដែល​ស្ដាយ​នោះ​គឺ​កម្រាល​ប្រកួត​រសាត់​រំខាន​បន្តិច​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ឌូយ​ជើង​ជា​មួយ​ដៃគូ។​

អេលីត ចំរើន (ក្រហម) សោម វិឆ័យ (ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ សោម​ វិឆ័យ​ ប៉ះ​ អេលីត​ ចំរើន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ លទ្ធផល​ចាញ់​ដោយ​ពិន្ទុ។​ អេលីត​ ចំរើន​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ទី២​ ជា​មួយ​ ម៉ឺន​ មេឃា​ ក្នុង​កម្មវិធី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦០​គីឡូក្រាម៕​

អេលីត ចំរើន (ក្រហម) សោម វិឆ័យ (ខៀវ)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់