• 2020-11-20 04:30:32
  • ប្រដាល់

Floyd ព្រមាន​​ Logan Paul ប្រយ័ត្ន​ត្រូវ​ដូច McGregor កុំ​បោះ​សម្ដី​ឡូយ​ពេក

  • 2020-11-20 04:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រដាល់ Floyd Mayweather បាន​ព្រមាន​ទៅកាន់​ Logan Paul ប្រយ័ត្ន​ត្រូវ​ដូច​ Conor McGregor បន្ទាប់​ពី​តារា​ Youtube រូប​នេះ​​បោះ​សម្ដី​ខ្លាំង​ៗ​ពេក។

Mayweather មិន​បាន​​ប្រកួត​បែប​អាជីព​ចាំ​តាំង​ពី​ខែ សីហា ឆ្នាំ ២០១៧ ពេល​ដែល​គេ​ប្ដួល McGregor ត្រឹម​ទឹក​១០។ វា​គឺ​ជា​ជ័យជម្នះ​លើក​ទី​៥០​របស់​គេ​ក្នុង​អាជីព មុន​ពេល​សម្រេច​ចិត្ត​ចូលនិវត្តន៍។ ក្នុង​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ Floyd បាន​ចេញ​ប្រកួត​បែប​មិត្តភាព​ជាមួយ​កីឡាករ​ជប៉ុន Tenshin Nasukawa ពេល​នោះ​ចំណាយ​ត្រឹម​តែ​១​ទឹក​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ។

កាល​ពី​ដើម​សប្ដាហ៍​ បុរស​អាមេរិក​វ័យ​៤៣​ឆ្នាំ​​បាន​ប្រកាស​ គេ​​នឹង​ត្រឡប់​មក​ប្រកួត​មិត្តភាព​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១ ក្នុង​ទីក្រុង​តូក្យូ​ប៉ុន្តែ​មិន​ទាន់​ដឹង​ដៃ​គូ​នៅ​ឡើយ​ទេ។ យ៉ាងណា​ថ្មី​ៗនេះ Logan Paul បាន​សរសេរ​សារ​ឌឺដង​ថា អាច​នឹង​ផ្ដួល Floyd ប្រសិន​បើ​ជួប​គ្នា។ ឃើញ​ដូច​នេះ Floyd ក៏​មិន​នៅ​ស្ងៀម​បាន​តប​វិញ​ថា ៣​ឆ្នាំ​មុន​គេ​បាន​ស៊ី Conor ហើយ Logan Paul ប្រយ័ត្ន​ត្រូវ​ដូច​គ្នា៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់