• 2020-11-20 03:40:11
  • បាល់ទះ

​ក្នុង​ចំណោម​អ្នក​ប៉ះ​សេ​ទាំង​ ៤ ​​របស់​ក្លឹប​ធំ​ៗ​នេះ​ ​តើ​អ្នក​ណា​ល្អ​ជាង​គេ​ ?

  • 2020-11-20 03:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

​​​ជា​ការ​ពិត​ណាស់ ​អ្នក​លេង​បាល់​ទះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ពី​អ្នក​លើក​បាល់​ឬ ​អ្នក​ប៉ះ​សេ​នៅ​តាម​ក្លឹប​នីមួយ​បច្ចុប្បន្ន​ ប៉ុន្តែ​មិន​មែន​សុទ្ធ​តែ​ល្អ​ទាំង​អស់​ តាម​ការ​ចង់​បាន​របស់​ប្រិយមិត្ត​ឡើយ​។ យ៉ាង​ណា​ពេល​​នេះ Sabay សូម​ធ្វើការ​បង្ហាញ​ជូន​​អ្នក​​លើក​បាល់​ប្រចាំ​​ក្លឹប​​ធំ​ៗ ទាំង​៤​បច្ចុប្បន្ន​ តើ​អ្នក​ណា​ល្អ​ជាង​គេ​ ?

១-​សួន ចាន់ណារ៉ូ ៖ ប្រធាន​ក្រុម​ជម្រើស​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​រូប​នេះ គឺ​ជា​អ្នក​លើក​បាល់​ល្អ​បំផុត​របស់​​វិសាខា​បច្ចុប្បន្ន​។ គេ​ជា​អ្នក​ដែល​មាន​បទ​ពិសោធ​ក្បែរ​ ១០ ឆ្នាំ​​ដែល​ទទួល​បាន​ ការ​បណ្ដុះ​បណ្ដាល​​បាន​យ៉ាង​ល្អ​ពី​ក្លឹប​របស់​គេ​ ថែម​ទាំង​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ថែម​​ទៀត​ផង។

២-​ទង់ ៖ ទង់ ជា​អ្នក​លើក​បាល់​ជំនាញ​របស់​ក្លឹប​កងពល​ធំ​អន្តរាគមន៍​លេខ ៣ ។ គេ​ក៏​​មិន​អន់​ដែរ សម្រាប់​ការ​លើក​បាល់​របស់​គេ​មាន​ជំនាញ​ល្អ​​ក្នុង​ការ​ញាក់​ បាល់​ដើម្បី​ដាច់​បាំង ហើយ​អាច​មាន​សមត្ថភាព​លោត​​ធ្វើ​រនាំង​ល្អ​ទៀត​ផង​។ ទង់ ​ជា​អ្នក​លើក​បាល់​​ល្អ​មួយ​រូប​របស់​ក្លឹប​ ដែល​លេង​ស៊ី​ចង្វាក់​គ្នា​ជា​មួយ​ ឌូក ​នៅ​ពេល​លេង​ក្រៅ​ផ្លូវ​ការ​ទៀត​ផង​ ។

ទង់ លេខ ៣

៣-​ វិចិត្រ ៖ វិចិត្រ ជា​អ្នក​លើក​បាល់​មួយ​រូប​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ដែល​អាច​ធ្វើ​ស្មាត់​ក៏​បាន​ ប៉ះ​សេ​ក៏​បាន ហើយ​អាច​លោត​​វាយ​សេវា​បាន​យ៉ាង​ល្អ​ផង​ដែរ។ វិចិត្រ ជា​អ្នក​លើក​បាល់​ ស៊ីចង្វាក់​គ្នា​​ជា​មួយ ​អធិរាជ​ប្រអប់ រាជ ដែល​តែង​លេង​ជា​មួយ​គ្នា​នៅ​តាម​តារាង​បាល់ទះ​នានា​ក្នុង​ប្រទេស​​កម្ពុជា ។

ចិត្រ (លេខ៩)

​​៤-ប៊ន ណារិទ្ធ ៖ ​អ្នក​ប៉ះ​សេ​រូប​នេះ​ ​ក៏​អាច​លោត​បាំង​បាន​ល្អ​ផង​ដែរ ។ ចំណែក​ការ​ប៉ះ​សេ​របស់​គេ​វិញ ណារិទ្ធ អាច​និយាយ​​​បាន​ថា ល្អ​កម្រិត​បង្គួរ​មួយ អាច​ញាក់​បាំង និង​លើក​ស៊ី​ចង្វាក់​គ្នា​ជា​មួយ ធី ម៉េង​ហួង ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គេ​​ផង​ដែរ​ ៕ ​​

ណារិទ្ធ លេខ ៦

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់