• 2020-11-20 02:42:00
  • បាល់ទាត់

របួស​កីឡាករ​ច្រើន​មែន Klopp ​សុំ​ទោស​ហើយ ​មិន​និយាយ​រឿង​ពាន​ទេ​

  • 2020-11-20 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​អះអាង​ថា​នៅ​ពេល​នេះ ​រឿង​ការពារ​ពាន​រង្វាន់​បាន​ឬ​អត់ ​គឺ​លែង​សំខាន់​ហើយ សំខាន់​ត្រូវ​ដោះស្រាយ​បញ្ហា​កីឡាករ​ដែល​របួស​ជាប់​គ្នា​នេះ​សិន។

​ក្រុម​ហង្ស​ក្រហម​ Liverpool ​កំពុង​ជួប​បញ្ហា​កីឡាករ​របួស​និង​ឆ្លង​កូវីដ​១៩​ខ្លាំង​មែនទែន ខណៈ​ដែល​នៅ​ចុង​សប្ដាហ៍​នេះ ពួកគេ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Leicester City ​ថែម​ទៀត។ ​លោក Klopp ​បាន​អះអាង​ថា​នា​រដូវ​កាល​នេះ​ពិបាក​ស្មាន​ចំពោះ​លទ្ធផល​ក្រុម​នីមួយ​ៗ​ណាស់ ​ព្រោះ​តែ​កាល​វិភាគ​ញឹក​គ្នា​ពេក ​និង​ធ្វើ​ឱ្យ​មាន​កីឡាករ​របួស​ច្រើន។ ​ក្រុម​ទាំង​អស់ ​នឹង​មិន​មាន​ទម្រង់​លេង​ថេរ​នោះ​ទេ។

​ចំពោះ​បញ្ហា​នេះ ​លោក Klopp ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​មែន​ជា​អ្នក​គាំទ្រ​បាល់​អន្តរជាតិ​ទេ។ វា​មិន​ជោគជ័យ​សម្រាប់​យើង​ឡើង។ យើង​បាន​បាត់​បង់​កីឡាករ​ច្រើន​ណាស់​សម្រាប់​ពេល​វេលា​នេះ។ ស្ថានភាព​បច្ចុប្បន្ន ច្បាស់​ណាស់ ​ខ្ញុំ​សុំទោស​ដែល​និយាយ​ថា វា​មិន​មែន​ជា​ពេល​គិត​ពី​ពាន​រង្វាន់​ឡើយ។ យើង​កំពុង​មាន​រឿង​ជា​ច្រើន​ចំពោះ​កីឡាករ​របួស”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់