• 2020-11-20 01:51:36
  • បាល់ទាត់

លេច​រឿង​កីឡាករ​ Arsenal វាយ​គ្នា David Luiz ម៉ាត់​ Ceballos កណ្ដាល​មុខ​

  • 2020-11-20 01:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ David Luiz បាន​​វាយ​ទៅ​លើ​មុខ​របស់​មិត្តរួម​ក្រុម Dani Ceballos អំឡុង​ពេល​ហ្វឹកហាត់​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

ករណី​វាយតប់​គ្នា​នេះ​កើត​ឡើង​​អំឡុង​ពេល​ហ្វឹកហាត់​ប្រកួត​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ពេល​ដែល​កីឡាករ​របស់ Arsenal ជា​ច្រើន​ចេញ​ទៅ​បំពេញ​ភារកិច្ច​ឲ្យ​ជម្រើសជាតិ​រៀង​ៗ​ខ្លួន។ ការ​ប្រកួត​​បាន​បញ្ចូល​គ្នា​រវាង​កីឡាករ​ក្នុង​ឈុត​ធំ​ដែល​មិន​បាន​ទៅ​ជម្រើសជាតិ ជាមួយ​កីឡាករ​មក​ពី​ឈុត​យុវជន។

តាម​ប្រភព​ឲ្យ​ដឹង​ថា Luiz ជាមួយ​នឹង​កីឡាករ​ក្នុង​ឈុត​ធំ​ផ្សេង​គ្នា​បាន​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ជាមួយ Ceballos ដោយ​សារ​តែ​គេ​​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ​យុវជន។ ​ក្រោយ​មក​ Luiz បាន​​ឈ្លោះ​សម្ដី​គ្នា​ជាមួយ Ceballos ហើយ​ក៏​ម៉ាត់​មួយ​ដៃ​ធ្វើ​ឲ្យ​ដួល​តែ​ម្ដង។

​​Ceballos បាន​ប៉ះ​ទង្គិច​លើ​ច្រមុះ និង​ដួល​លើ​ដី។ ឃើញ​ដូច​គ្នា​បុគ្គលិក​របស់​ Arsenal បាន​បំបែក​ពួក​គេ​ទាំង​ពីរ។ ក្រោយ​ពួក​គេ​បាន​សម្រួល​គ្នា​ដោយ​ធ្វើ​ការ​សុំទោស​ទៅ​វិញ​ទៅ​មក៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់