• 2020-11-20 01:31:00
  • បាល់ទាត់

Ramos ​នឹង​អវត្តមាន​៣​ប្រកួត​ឱ្យ​ក្រុម Real Madrid ​

  • 2020-11-20 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ Sergio Ramos ​ដែល​បាន​រង​របួស​សរសៃ​ពួរ​កាល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កន្លង​ទៅ​នេះ ​នឹង​អវត្តមាន​ដល់​ទៅ​៣​ប្រកួត​ឯ​ណោះ​ឱ្យ​ក្រុម Real Madrid ​។

​៣​ប្រកួត​ដែល Ramos ​នឹង​មិន​អាច​ចូល​លេង​ជួយ​ក្រុម​អធិរាជ​ស​បាន​នោះ​រួម​មាន​ប៉ះ​ក្រុម Villarreal ​នៅ​ចុង​សប្ដាហ៍​នេះ ​ប៉ះ Inter Milan ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ ​និង​ប៉ះ Alaves ​នៅ​ចុង​សប្ដាហ៍​ក្រោយ។ ​ក្រុម​របស់​លោក Zidane ​មាន​ទំនុក​ចិត្ត​ថា​ប្រធាន​ក្រុម​ម្នាក់​នេះ ​នឹង​ជា​សះស្បើយ​ទាល់​ពេល​វេលា​ដើម្បី​ប្រកួត​ទៅ​ទល់​ក្រុម Shakhtar Donetsk ​នៅ​ថ្ងៃ​ទី​១​ខែ​ក្រោយ។

​រំលឹក​ថា​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League ​បើ​ក្រុម Real Madrid ​មិន​មាន​វត្តមាន​របស់ Ramos ​ទេ ​នោះ​លទ្ធផល​តែងតែ​ទទួល​បាន​មិន​ល្អ​ឡើយ។ ជាក់​ស្ដែង ​៧​ប្រកួត​ក្នុង​ចំណោម​៨​ប្រកួត​ចុង​ក្រោយ​នេះ ឱ្យ​តែ​អត់មាន Ramos ​ដឹង​តែ​ក្រុម Real Madrid ​ចាញ់​រហូត​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់