• 2020-11-19 09:08:04
  • ប្រដាល់

អាថ៌កំបាំង​ជា​ច្រើន​ឆ្នាំ ពេល​នេះ Mike Tyson ប្រាប់​មូលហេតុ​ខាំ​ត្រចៀក Holyfield

  • 2020-11-19 09:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់ Mike Tyson បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​ខាំ​ស្លឹក​ត្រចៀក​ Evander Holyfield ក្នុង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​១៩៩៧ ដោយ​សារ​តែ Holyfield យក​ក្បាល​មកជល់​គេ។

គេ​ចាំ​បាន​ថា បន្ទាប់​ពី Holyfield គ្រប់គ្រង​ការ​ប្រកួត​នោះ​ដើម​ទឹក ពេល​នោះ​ស្រាប់​តែ​​ឭ​សំឡេង​ស្រែក​ឈឺចាប់ ព្រោះ​តែ Tyson បាន​ខាំ​ស្លឹក​ត្រចៀក​របស់​គេ។ Tyson ត្រូវ​បាន​ចៅក្រម​ដក​ពិន្ទុ បន្ទាប់​មក​បាន​ដក​សិទ្ធិ​​ការ​ប្រកួត​​​ត្រឹម​ទឹក​ទី​៣ ឲ្យ Holyfield ឈ្នះ​តែ​ម្ដង។

វា​គឺ​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ Heavyweight ក្នុង​រយៈពេល​៥០​ឆ្នាំ​ដែល​មាន​ការ​​ដក​សិទ្ធ​ប្រកួត។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ Tyson បាន​ទម្លាយ​មូលហេតុ​ថា ពេល​នោះ​គេ​ខឹង Holyfield ខ្លាំង​ណាស់ ដោយ​សារ​តែ​គេ​បាន​យក​ក្បាល​មកជល់ខ្លួន​ពេល​កំពុង​ប្រកួត។

“ខ្ញុំ​ខាំ​គេ​ព្រោះ​តែ​ខ្ញុំ​ចង់​សម្លាប់​គេ។ ខ្ញុំ​ពិត​ជា​ខឹង​ខ្លាំង​ណាស់ ដោយ​សារ​តែ​ក្បាល​របស់​ខ្ញុំ​ត្រូវ​គេ​ជល់។ ខ្ញុំ​ពិត​ជា​បាត់បង់​ស្មារតី​​សម្រាប់​ការ​ប្រកួត​ទាំង​មូល។ វា​បាន​​បំផ្លាញ​គម្រោង​នៃ​ការ​ប្រកួត​របស់​ខ្ញុំ​និង​អ្វី​ៗ​ទាំងអស់”។ សម្ដី Tyson៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់