• 2020-11-19 06:48:48
  • បាល់ទាត់

ការប្រកួតបាល់ទះដណ្ដើមប្រាក់១០លាន មកពី២៥ខេត្តក្រុង នឹងចាប់ផ្ដើមឆាប់ៗនេះ!

  • 2020-11-19 06:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយព្រឹត្តិការណ៍៣វិច្ឆិកាត្រូវបានបញ្ចប់ លោក ស៊ សុដាវុធ បានប្រាប់ឱ្យ Sabay ដឹងថាការប្រកួតបាល់ទះ ដណ្ដើមប្រាក់លានក្រៅផ្លូវការនៃក្រុមមកពី២៥ខេត្តក្រុង ដែលបានពន្យាពេលម្ដងរួចមកហើយនោះ នឹងចាប់ផ្ដើមវិញនាថ្ងៃទី២៥ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។

លោក ស៊ សុដាវុធ

បើតាមការបញ្ជាក់របស់អ្នករៀបចំ​កម្មវិធីលោក ស៊ សុដាវុធ ការប្រកួតលេង៤ស្មើពេញសាច់ ជម្រុះរយៈពេល៣ថ្ងៃ នៅតារាងបាល់ទះព្រែកជ្រៃចម្ការដូង រាជធានីភ្នំពេញ (ចាញ់ធ្លាក់ៗ​​)។ ក្រុមនីមួយៗមិនមែនជាក្រុមតំណាងឱ្យខេត្តឡើយ ពោលគឺគ្រាន់តែជាក្រុមមកពីខេត្តដែលគេកើត និងរស់នៅប៉ុណ្ណោះ ដោយមួយក្រុមមានគ្នា៥នាក់ លេងដោយប្រើបច្ចេកទេស មិនបោកនិងប៉ះសេជាប់ដៃ។

បច្ចុប្បន្នទើបមាន២០ក្រុមប៉ុណ្ណោះដែលបានដាក់ពាក្យចូលរួម ប៉ុន្តែលោក ស៊ សុដាវុធ នៅមិនទាន់បិទបញ្ជី​ឡើយ​ ហើយលោកក៏បាននឹងកំពុងជម្រុញក្រុមនៅសេសសល់ឱ្យមកចូលរួមបន្តទៀត។

បុរសរហស្សនាមអ្នកប៉ះសេសារ៉េសំណាង បានបញ្ចាក់ថា ៖«បាន២០ក្រុមចូលរួមហើយការប្រកួតរបស់យើង ប្រកួតថ្ងៃ២៥នៅតារាងព្រែកជ្រៃហ្នឹង បាន២០ក្រុមចូលរួមហើយ តែយើងមិនទាន់ថាខ្វះក្រុមណាមួយទេ ដោយសារយើងនៅពេលប៉ុន្មានថ្ងៃដែរ អ៊ីចឹងខ្ញុំចេះជម្រុញខេត្តដែលអត់ទាន់បានដាក់ពាក្យហ្នឹង»។

រូបតំណាង
រូបតំណាង

ក្រុមដែលបានចូលរួមប្រកួតមានក្រុមឥន្ទ្រីពិឃាដ ឌូក មកពីខេត្តព្រៃវែង ក្រុមអធិរាជប្រអប់ រាជ មកពីខេត្តកំពត ក្រុមកំពង់ចាម មកពីខេត្តកំពង់ចាម ក្រុម ធី ម៉េងហ៊ួង មកពីខេត្តកណ្ដាល ​និងក្រុមអធិរាជបោកបាំង រស់ ហាន់វ៉ា មកពីខេត្តតាកែវ​ជាដើម។

ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១០លានរៀល លេខ២ទទួលបាន​ ៥លានរៀល លេខ៣ទទួលបាន ៣លានរៀល និងលេខ៤ទទួលបាន ២លានរៀល ពី​ម្ចាស់​ស្ពន់​ស័រធំ «អាហារបំប៉ន សារសយសមុទ្រ ស្ពីរ៉ូលីណា ស៊ុបពឺហ្វូត» និងម្ចាស់ឧបត្ថម្ភផ្សេងៗទៀត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់