• 2020-11-18 03:12:08
  • ប្រដាល់

ស៊ន​ អេលីត​ កាដូ​លើក​ទឹកចិត្ត​ទិញ​ស្បែកជើង​សម្រាប់​រត់​ឲ្យ​សិស្ស​អស់​ជាង​ ១០០០​ដុល្លារ​

  • 2020-11-18 03:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ និង​ប្អូន​ស្រី​ បាន​ទិញ​ស្បែកជើង​សម្រាប់​រត់​ហាត់​ឲ្យ​សិស្ស​ ៧នាក់​ ចំណាយ​អស់​ជាង​ ១០០០​ដុល្លារ​ ម្សិលមិញ​ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ និង​បន្ត​ឲ្យ​ខំប្រឹង​ហាត់​បន្ថែម។​

រូបភាពលើហ្វេសបុក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ស្បែក​ជើង​ដែល​ទិញ​សម្រាប់​កាដូ​ឲ្យ​សិស្ស​ម្សិលមិញ​នេះ​មាន​ចំនួន​ ៧គូ​ ក្នុង​១គូ​តម្លៃ​ខ្ទង់​ ២១៧​ដុល្លារ​ និង​មាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ​ពី​ហាង​លក់​ផង​ដែរ​សរុប​ជា​ទឹកប្រាក់​អស់​ជាង​១០០០​ដុល្លារ។​

គ្រូ​ប្រដាល់​កំពុង​ល្បីឈ្មោះ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ធ្លាប់​គិត​រឿង​ស្បែក​ជើង​សម្រាប់​រត់​នេះ​យូរ​ដែរ​ហើយ​ ប៉ុន្តែ​មិន​ទាន់​មាន​ពេល​សមស្រប។​ ស្បែកជើង​នេះ​នឹង​ជួយ​ពួកគេ​បាន​ច្រើន​ងាយ​ស្រួល​ហ្វឹកហាត់​ និង​ជាកត្តា​លើក​ទឹកចិត្ត​ ជំរុញ​ការ​ខំប្រឹង​ថែម​ទៀត​ដល់​សិស្ស​របស់​ខ្លួន​ផង​ដែរឆ្ពោះទៅរកភាពជោគជ័យថ្ងៃអនាគត់។​

រូបភាពលើហ្វេសបុក ស៊ន អេលីត

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​លោក​ ស៊ន​ អេលីត​ និង​ប្អូន​ស្រី​ ដែល​ជា​ម្ចាស់​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ និង​នាយកដ្ឋាន​អង្គរក្ស​ បាន​ទិញ​ស្បែក​ជើង​ជា​កាដូ​ឲ្យ​សិស្ស​ក្នុង​ក្លឹប​របស់​ខ្លួន​ចំនួន​៧នាក់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់