• 2020-11-17 08:21:20
  • បាល់ទះ

​ជើង​ខ្លាំង​បាល់ទះ​​កម្រិត​ ខ្ពស់​ទាំង​៤​នាក់​នេះ​​​សុទ្ធ​តែ​មក​ពី​ខេត្ត​​តាកែវ

  • 2020-11-17 08:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ទាំង ៤ នាក់​នេះ​សុទ្ធ​តែ​ជា​កីឡាករ​កម្រិត​ខ្ពស់​របស់​កម្ពុជា ​ហើយ​មក​ពី​ខេត្ត​តាកែវ​ដូច​គ្នា គឺ គួន ម៉ុម, ពិន សារ៉ុន, រស់ ហាន់​វ៉ា និង​ រស់ វេត ។

១-ពិន សារ៉ុន ៖ កីឡាករ​កម្ពស់ ២,០១ ​រូប​នេះ​មាន​ស្រុក​កំណើត​នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ។ កីឡាករ​រូប​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កម្រ​ចេញ​លេង​ខាង​ក្រៅ ប៉ុន្តែ​គេ​មាន​សមត្ថភាព​មិន​ធម្មតា ពោល​វ៉ៃ​បាល់ ៣ ម៉ែត្រ ល្អ​ខ្លាំង​គ្រប់​ការ​ប្រកួត​ផ្លូវ​ការ មិន​ថា ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ គេ​ក៏​ជា​កីឡាករ​ជម្រើស​ជាតិ​មួយ​រូប​​ដ៏​ល្អ​របស់​កម្ពុជា​ផង​ដែរ។

​​​២-​គួន ម៉ុម ៖ ​ឃុំ​ស្រែ​ននោង​​ ​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ។ ​គួន ម៉ុម ​កម្ពស់ ១,៩៦ ម៉ែត្រ មាន​អាយុ ២៣ ឆ្នាំ​។ កីឡាករ​រូប​នេះ​ជា​ស្មាត់​ធំ​មួយ​រូប​របស់​ជម្រើស​ជាតិ​កម្ពុជា ហើយ​ត្រូវ​បាន​មហាជន​ស្គាល់​សមត្ថភាព​ច្បាស់​តាម​រយៈ​ការ​​ចេញ​ទៅ​លេង​ក្រៅ​ស្រុក និង​លេង​ក្នុង​​ស្រុក​​ជា​ដើម។

៣-​រស់​ ហាន់​វ៉ា ៖ ស្មាត់​ធំ​រូប​នេះ​ក៏​ជា​អ្នក​​ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​​ ដែល​​ជំនាញ​ក្នុង​ការ​​ធ្វើ​រនាំង (បាំង ) និង​លេង​បាល់​ដេញ អាច​ឡើង​ធ្វើ​ឆ្វេង​ក៏​បាន។ ពិសេស​គេ​ជា​ស្មាត់​ល្អ​មួយ​រូប​របស់​កម្ពុជា ដែល​មាន​កម្ពស់ ១,៧៩​ ម៉ែត្រ ។

៤- រស់ វេត​ ៖ ​​ស្មាត់​ស្ដាំ​ពូកែ​ផ្ដាច់​រូប​នេះ​មាន​ជំនាញ​វ៉ៃ​សេវា​ល្អ​ដូច​ផ្កា ទាំង​ធ្ងន់ និង​ចោះ​ច្បាស់ ពិសេស​គេ​ក៏​អាច​លោត​បាន​ខ្ពស់​មិន​ចាញ់​ស្មាត់​ធំ​ៗ​ ស្រុក​ខ្មែរ​ផ្សេង ដូច​ជា​ សុវណ្ណនាថ និង​​ ម៉ាប់​ឆ្វេង​ ជា​​ដើម។ វេត ជា​ប្អូន​ប្រុស​​បង្កើត​របស់​ស្មាត់​កំពូល​​ បោក-​បាំង ​វ៉ា ។ ​កីឡាករ​រូប​នេះ​ ១,៨២ ម៉ែត្រ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់