• 2020-11-16 03:09:15
  • បាល់ទាត់

Messi នឹង​បាន​៣០​លាន​ផោន​ងាយ​ៗ​ពី Barca ដោយ​សារ​លក្ខខណ្ឌ​ពិសេស​មួយ

  • 2020-11-16 03:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona នឹង​​ត្រូវ​បង់​ឲ្យ Lionel Messi ​៣០​លាន​ផោន​សម្រាប់​ប្រាក់​បន្ថែម​​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ស្មោះត្រង់​ជាមួយ​ក្លឹប​​នៅ​រដូវ​ក្ដៅ​ក្រោយ ប្រសិន​ជា​គេ​ចេញ​ពី​ក្លឹប។

អនាគត​របស់ Messi ជាមួយ Barcelona នៅ​តែ​ស្រពិចស្រពិល​ ខណៈ​កុងត្រា​របស់​គេ​បច្ចុប្បន្ន​​គ្រោង​នឹង​អស់​នៅ​​បំណាច់​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ យោង​តាម ESPN ឲ្យ​ដឹង​ថា ពេល​ដែល​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បន្ថែម​កុងត្រា​រយៈពេល​៤​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៧ ក្នុង​កិច្ចសន្យា​នោះ​​បាន​បញ្ចូល​លក្ខខណ្ឌ​នូវ​ទឹក​ប្រាក់​៦០​លាន​ផោន​ ដែល​​ជា​​​ប្រាក់​បន្ថែម​​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ស្មោះត្រង់​ជាមួយ​ក្លឹប។

ត្រង់​ចំនុច​នេះ​មាន​ន័យ​ថា ប្រសិន​បើ​កីឡាករ​វ័យ​៣៣​ឆ្នាំ​​អាច​បន្ត​នៅ​ជាមួយ​ក្លឹប​រហូត​អស់​កុងត្រា នោះ Barca នឹង​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​៦០​លាន​ផោន។ Messi ទទួល​បាន​៣០​លាន​ផោន​រួច​ទៅ​ហើយ​កាល​ពី​ខែ កុម្ភៈ​កន្លង​ទៅ ហើយ​គេ​គ្រោង​ទទួល​បាន​ប្រាក់​ពាក់​កណ្ដាល​ទៀត​ពេល​ដែល​កុងត្រា​ត្រូវ​បញ្ចប់។

យ៉ាងណាមិញ​ ប្រសិន​បើ Messi ចេញ​ពី Barcelona នៅ​ខែ​មករា​ខាង​មុខ គេ​នឹង​មិន​ទទួល​បាន​៣០​លាន​ផោន​​ដែល​នៅ​សល់​ឡើយ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី