• 2020-11-16 03:05:44
  • ប្រដាល់

សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ចាប់​ផ្ដើម​ហាត់​ថ្ងៃ​នេះ ​ត្រៀម​ចេញ​ ៧-៨​ នាក់​ចុង​សប្ដាហ៍​

  • 2020-11-16 03:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​ព្រឹកមិញ​មក​ម្ល៉េះ​ត្រៀម​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ​តាម​ស្ថានីយ​ផ្សេងៗ​ ប៉ុន្តែ​ហ្វឹកហាត់​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​

រូបភាពចាស់

លោក​ ធន់​ សុភា​ គ្រូ​ប្រចាំ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ សិស្ស​របស់​លោក​ចាប់​ផ្ដើម​ចូល​ហ្វឹកហាត់​វិញ​ហើយ​តាំង​ពី​ព្រឹក​នេះ​ តែ​ការ​ហ្វឹកហាត់​គឺ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​ ពោល​ហាត់​ឆ្ងាយ​ៗ​ពី​គ្នា​ និង​ភាគ​ច្រើន​គឺ​រត់​ជាជាង​នៅ​ជុំ​គ្នា។​

គ្រូ​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ចុង​សប្ដាហ៍​សិស្ស​របស់​សមាគម​ក្រសួង​ការពារ​ជាតិ​ចេញ​ប្រកួត​តាម​សង្វៀន​នានា​ប្រហែល​៧-៨នាក់​ផង​ដែរ។​

រូបភាពចាស់

រំលឹក​ដែរ​ថា​ នៅ​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​គឺ​ស្ថានភាព​ជំងឺ​ កូវីដ​ បាន​ធ្ងន់ធ្ងរ​ឡើង​វិញ​ដូច្នេះ​កម្មវិធី​កីឡា​ផ្សេងៗ​ និង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​ផ្អាក​សកម្មភាព​សិន។ យ៉ាងណា​កម្មវិធី​ប្រដាល់​អាច​នឹង​ដំណើរ​ការ​ប្រកួត​បាន​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ និង​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់