• 2020-11-16 01:46:27
  • បាល់ទាត់

អង់គ្លេស ​ធ្លាក់​ចេញ​ពី Nations League ​ក្រោយ​ចាញ់​បែលហ្សិក ​២-០

  • 2020-11-16 01:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Nations League ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម​បែលហ្សិក​ក្នុង​លទ្ធផល ២-០។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​បែលហ្សិក​បាន​នាំ​មុខ​មុន​២​គ្រាប់​តាំង​ពី​តង់​ទី​១ ​ដោយ Tielemans ​ក្នុង​នាទី​ទី ១០ ​មុន​ពេល Merten ​រក​បាន​គ្រាប់​ទី​២​នៅ​នាទី​២៣។ ​ក្រុម​អង់គ្លេស ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ បើ​ទោះ​ជា​ព្យាយាម​វាយ​សម្រុក​ណាស់​ដែរ​ក៏​ដោយ។ ចប់​ការ​ប្រកួត បែលហ្សិក​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០។

​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​មាន​ន័យ​ថា​ក្រុម​អង់គ្លេស​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Nations League ​ទៅ​ហើយ ​បើ​ទោះ​ជា​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។ ​បច្ចុប្បន្ន​ពួកគេ​នៅ​លេខ​៣​ក្នុង​តារាង ​មាន​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ​លេង​៥​ប្រកួត​កន្លង​មក។ ស្រប​ពេល​ក្រុម​បែលហ្សិក​ស្ថិត​នៅ​លេខ​១​កំពូល​តារាង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់