• 2020-11-16 09:29:31
  • បាល់ទាត់

ទោះ​ឥលូវ​លេខ ១៤នៅ PLថ្នាក់ដឹកនាំ Man Utd នៅ​តែ​មាន​ជំនឿ​ចិត្ត​ពេញ​បឹប​ទៅ​លើ​ Solskjaer

  • 2020-11-16 09:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិ​ក្លឹប Manchester United លោក Ed Woodward បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បិសាច​ក្រហម​នៅ​តែ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​លោក​ Ole Gunnar Solskjaer ដែល​ជា​អ្នក​ចាត់ការ​ ទោះ​ជា​ក្លឹប​នេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ ១៤ នៅ​តារាង Premier League ក៏​ដោយ​ក្ដី។

លោក​បាន​លើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ " នៅ​លើ​ទីលាន​ អំឡុង​ពេល​ដែល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ឲ្យ​មាន​ទម្រង់​លេង​ល្អ​ថេរ យើង​នៅ​តែ​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ផ្លូវមួយ​ ដែល​យើង​កំពុង​ដើរ​ជាមួយ​ Ole “ ។

Manchester United នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ ១៤ ដោយ​មាន​ត្រឹម​ ១០ពិន្ទុ​ក្នុង ៧ប្រកួត​ ខណៈ​នៅ​ UEFA Champions League ក្លឹប​នេះ​កំពុង​តែ​ឈរ​កំពូល​តារាង ដោយ​មាន ៦ពិន្ទុ ក្នុង​ចំណោម ៣ប្រកួត។

ទោះជាយ៉ាងណាក្ដី មាន​ល្ហិចល្ហៀង​ព័ត៌មាន​ថា អតីត​គ្រូ Tottenham Hotspur លោក Mauricio Pochettino កំពុង​តែ​ក្រោម​ក្រសែ​ភ្នែក​ថ្នាក់ដឹកនាំ Man Utd សម្រាប់​ជំនួស​តំណែង​លោក Solskjaer៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់