• 2020-11-13 08:57:52
  • បាល់ទាត់

​​រដូវ​កាល​2020 ​ភ្នំពេញ​ក្រោន​ បាន​​លេខ​ ៣ តែ​បិទ​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ច្រើន​ប្រកួត​ជាង​គេ​

  • 2020-11-13 08:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ​ក្រោន​ជា​ក្លឹប​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ក្នុង​តារាង​លីគ​កំពូល​កម្ពុជារដូវ​កាល​២០២០​ ប៉ុន្តែ​ក្រុម​នេះ​បិទ​ដៃ​គូ​​​មិន​ឲ្យ​ទាត់​ចូល​សរុប​ដល់ ៩ ប្រកួត​ក្នុង​​ចំណោម​ ១៧ ​លើក​។

អ៊ុំ វិចិត្រ (លើកដៃ) ​​​

​ភ្នំពេញ​ក្រោន ដែល​មាន អ៊ុំ វិចិត្រ ជា​អ្នក​​ចាំ​ទី​បាន​បិទ​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ រហូត​បាន ៩ លើក​​ ដែល​ទិន្នន័យ​នេះ​គឺ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​ទាំង​អស់ រួម​ទាំង​បឹង​កេត​ដែល​ឈ្នះ​ជើង​ឯក​ផង​ដែរ។ ដោយ​ឡែក​បឹង​កេត​ដែល​ជា​ក្រុម​ជើង​ឯក​ បាន​បិទ​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ចំនួន ៤ ប្រកួត ​ក្នុង​ចំណោម​ការ​ប្រកួត​សរុប១៧ លើក​ បឹង​កឹត​មាន​ ហ៊ុល គីម​ហ៊ុយ ​ជា​អ្នក​ចាំ​ទី​។

​ចំណែក​ក្រុម​លេខ ២ ព្រះ​ខ័ន​រាជ​ស្វាយរៀង​​បាន​បិទ​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ទី​ចំនួន ៧ លើក ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន ​១៧ ប្រកួត ដែល​មាន​អ្នក​ចាំ​ អាំ សុវណ្ណារ៉ាត់ ដែល​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១។ ជា​មួយ​គ្នា​នោះ​ វិសាខា ក៏​បាន​បិទ​ដៃ​គូ​មិន​ឲ្យ​ទាត់​ចូល​ទី​របស់​ខ្លួន​បាន​ចំនួន ៤ លើក​ស្មើ​ក្រុម បឹង​កេត​ផង​ដែរ ដែល​វិសាខា មាន កែវ សុខសិលា ជា​អ្នក​ចាំ​ទី​ ៕

អាំ សុវណ្ណារ៉ាត់

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់