- 2020-11-12 13:49:53
- បាល់ទាត់
កីឡាករឈុតធំ Barca ជាច្រើនមិនព្រមកាត់ប្រាក់ជួយក្លឹប
- 2020-11-12 13:49:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករឈុតធំ Barca ជាច្រើនមិនព្រមកាត់ប្រាក់ជួយក្លឹប
ចន្លោះមិនឃើញ
ក្លឹប Barcelona បានបរាជ័យក្នុង គម្រោងកាត់ប្រាក់ខែកីឡាករឈុតធំ ៣០% ក្រោយពីមានប្រជុំដ៏តឹងតែងផ្ទៃក្នុងក្លឹប នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបផ្ទាល់តែម្ដង។
ក្លឹបនេះគ្រោងសន្សំទឹកប្រាក់ជាង ២២៣លានដុល្លារ ដោយបានកាត់ពីប្រាក់ខែកីឡាករខាងលើ ដើម្បីជួយស្ដារដល់សេដ្ឋកិច្ចក្លឹប ដែលទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងកំឡុងពេលកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០មក។
យ៉ាងណាមិញ គម្រោងនេះមិនត្រូវបានឯកភាពពី កីឡាករឈុតធំជាច្រើន ដោយពួកគេត្រូវការមូលហេតុបន្ថែម និងប្រជុំពិភាក្សាបន្តរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
គិតមកទល់នឹងពេលនេះ មានតែកីឡាករឈុតធំ ៤រូបប៉ុណ្ណោះ ដែលចូលរួមជាមួយក្លឹប ដែលមានដូចជា អ្នកចាំទីអាល្លឺម៉ង់ Ter Stegen ខ្សែបម្រើហុល្លង់ De Jong ខ្សែការពារបារាំង Lenglet និងខ្សែការពារកាតាឡាន់ Pique៕