- 2020-11-12 12:00:00
- ព័ត៌មាន
គ្រូជម្រើសជាតិអង់គ្លេស ព្រួយបារម្ភពី "ជំងឺវង្វេងវង្វាន់" ដោយសារតែការលេងបាល់ទាត់
- 2020-11-12 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិអង់គ្លេស ព្រួយបារម្ភពី "ជំងឺវង្វេងវង្វាន់" ដោយសារតែការលេងបាល់ទាត់
ចន្លោះមិនឃើញ
ជំងឺវង្វេងវង្វាន់ ជាប្រធានបទស្រាវជ្រាវមួយក្នុងពិភពអ្នកសិក្សាពីទិដ្ឋភាពទូទៅនៃបាល់ទាត់ក្នុងប្រទេសអង់គ្លេស ក្រោយពេលវីរបុរសបាល់ទាត់អង់គ្លេស Sir Bobby Charlton កំពុងតែព្យាបាលជំងឺនេះ ខណៈជើងឯក World Cup នៃក្រុមជម្រើសជាតិអង់គ្លេស ៥រូបបានស្លាប់ដោយសារជំងឺនេះ។
ទាក់ទិននឹងបញ្ហានេះដែរ គ្រូជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាននិយាយកាលពីពេលថា លោកមានការព្រួយបារម្ភដែរចំពោះបញ្ហានេះ។
“ខ្ញុំអាយុ ៥០ឆ្នាំហើយ ខ្ញុំក៏ធ្លាប់តែតបាល់ច្រើនដែរ ដូច្នេះហើយខ្ញុំព្រួយបារម្ភខ្លាំងណាស់ដែរ “ លោក Southgate បានលើកឡើង។ យ៉ាងណាមិញ លោកក៏ចង់បានដំណោះស្រាយឲ្យច្បាស់ៗពាក់ព័ន្ធរឿងហ្នឹង ហើយលោកក៏អំពាវនាវឲ្យមានការគាំទ្រដល់ការស្រាវជ្រាវទាំងឡាយផងដែរ។
ការស្រាវជ្រាវមួយដែលមានការទ្រទ្រង់ដោយសមាគមបាល់ទាត់អង់គ្លេស និងសមាគមអ្នកបាល់ទាត់អាជីព បានរកឃើញថា កីឡាករបាល់ទាត់ប្រឈមនឹងស្លាប់ដោយជំងឺវង្វេងវង្វាន់ ច្រើនជាងមនុស្សធម្មតា ៣.៥ដង៕