• 2020-11-12 07:13:46
  • បាល់ទះ

​ល្បី​មក​ថា ម៉ាប់ ឆ្វេង ​​និង សុវណ្ណនាថ មិន​ដែល​លេង​លក់​ឧត្ដម​គតិ ?

  • 2020-11-12 07:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និយាយ​ពី​ការ​ប្រកួត​បាល់ទះ​ អ្នក​ស្នេហា​វិស័យ​នេះ​ប្រាកដ​ជា​ស្គាល់​ច្បាស់​ Team ដាវ​ញី​ឈ្មោល សុវណ្ណនាថ ​និង ម៉ាប់​ឆ្វេង ត្រូវ​បាន​មហា​ជន​ទទួល​ស្គាល់​ថា លេង​មិន​លក់​ឧត្ដម​គតិ សម្រាប់​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​នៅ​តាម​តារាង​បាល់ទះ​នានា ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ។

​​​​កន្លង​មក​ ម៉ាប់ ឆ្វេង និង​ សុវណ្ណនាថ ត្រូវ​បាន​មហា​ជន​ទទួល​ស្គាល់​ថា​ តែង​លេង​ប្រឹងប្រែង​អស់​សមត្ថភាព ​មិន​ដែល​ឃើញ​លេង​ទម្លាក់​ឲ្យ​ដៃ​គូ​ម្ខាង​ទទួល​បាន​ជ័យជម្នះ ឬ ត្រូវ​បាន​ដៃ​គូ​ទម្លាក់​ ដើម្បី​ឲ្យ​ខ្លួន​ឈ្នះ​ការ​ប្រកួត​ឡើយ (ការ​ទម្លាក់​ឲ្យ​គ្នា​នេះ​ត្រូវ​បាន​មហាជន​និយម​​ហៅ​ថា ខ្លា​ស៊ី​គោ) ។ យ៉ាង​ណា​ ម៉ាប់ ឆ្វេង ក៏​ធ្លាប់​បាន​និយាយ​ចេញ​ពី​មាត់​ខ្លួន​​ឯង​ដែរ​ថា ​ខ្លួន​ ​មិន​លេង​​តាម​រៀប​ខុស​សីលធម៌​នេះ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ និង​អ្នក​ចូល​ចិត្ត​ខ្លួន​ឈប់​ស្រលាញ់​មក​កាន់​ខ្លួន​បន្ត​ទៀត។ យ៉ាង​ណា​ការ​និយាយ​នេះ​អាច​ថា ជា​ការ​និយាយ​យក​ខ្លួន​ឯង​ល្អ ប៉ុន្តែ​ទុក​ឲ្យ​មហា​ជន​ជា​អ្នក​វាយ​តម្លៃ​ទៅ​ចុះ។

​​​រំលឹក​ថា​ បញ្ហា​ការ​លេង​មិន​អស់​សមត្ថភាព​នៅ​តាម​តារាង​បាល់ទះ​នានា​ ក្នុង​ការ​លេង​គូ​ធំ​ៗ ឬ​កម្រិត​ខ្ពស់​ គឺ​ពិត​ណាស់​តែង​ត្រូវ​បាន​មហា​ជន​ដឹង​ជានិច្ច​ ប្រ​សិន​បើ​មាន​មែន ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់