• 2020-11-12 07:21:04
  • ប្រដាល់

ស៊ន​ អេលីត​ គ្រោង​យក​គ្រាប់​ពេជ្រ​ទាំង​៤​ ទៅ​ក្រៅ​ប្រទេស​ពេល​ស្ងប់​ជំងឺ​ កូវីដ​

  • 2020-11-12 07:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​កំពុង​លេច​មុខ​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ស៊ន​ អេលីត​ គ្រោង​នឹង​យក​គ្រាប់​ពេជ្រ​របស់​ខ្លួន​រួម​មាន​ សែន​ រ៉ាដេត​ អេលីត​ ចំរើន​ អេលីត​ ភក្កី​ និង​ អេលីត​ សាន់​ ទៅ​ប្រឡូក​នៅ​សង្វៀន​ក្រៅ​ស្រុក​ពេល​ស្ងប់​ជំងឺ​ កូវីដ ។​

រូបភាពហ្វេសបុក ស៊ន អេលីត

លោក​ ស៊ន​ អេលីត​ បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ គ្រាប់​ពេជ្រ​ទាំង​៤នាក់​របស់​ខ្លួន​ដែល​នឹង​នាំ​យក​ទៅ​ប្រកួត​ ឬ​ប្រឡូក​នៅ​សង្វៀន​ក្រៅ​ស្រុក​នោះ​រួម​មាន​ សែន​ រ៉ាដេត​ អេលីត​ ចំរើន​ អេលីត​ ភក្កី​ និង​ អេលីត​ សាន់​ ព្រោះ​លោក​ទុកចិត្ត​ជាង​គេ​ខណៈ​ការ​ហ្វឹកហាត់​ក៏​ពួកគេ​ខំប្រឹង​បាន​ល្អ​។​

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក​បាន​ គឺ​លោក​នឹង​បង្ហាត់​ពួកគេ​ធ្វេ​ដង​ទាំង​បច្ចេកទេស​ប្រកួត​ និង​កម្លាំង​កាយ​ជា​ដើម។​ បញ្ហា​តែ​មួយ​នៅ​ពេល​ឥលូវ​នេះ​គឺ​ជំងឺ​ កូវីដ​ នេះ​ឯង​ព្រំដែន​ក៏​មិនទាន់​បើក​ឲ្យ​ឆ្លង​ និង​ស្ថានភាព​មិន​ល្អ​ប្រសើរ​ក្នុង​ការ​ចេញ​ទៅ​ណា​មក​ណា​ឡើយ។​

កីឡាករ អេលីត ចំរើន (ខៀវ)រូបភាព PNN

រំលឹក​ដែរ​ថា​ លោក​ ស៊ន​ អេលីត​ បច្ចុប្បន្ន​នេះ​កំពុង​កាន់​ក្លឹប​ប្រដាល់​ចំនួន​២​ ទី១​ ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ និង​ទី២​ ក្លឹប​នាយកដ្ឋាន​អង្គរក្ស។​ ចំណែក​សិស្ស​គុន​របស់​លោក​ទាំង​ប៉ុន្មាន​ត្រូវ​វ៉ៃ​បែងចែក​ឲ្យ​ក្លឹប​ទាំងពីរ​នេះ។ ​បច្ចុប្បន្ន​ដោយ​សារ​តែ​ជំងឺ​ កូវីដ​ ជ្រក​ព្រំដែន​គោក​កម្ពុជា​-ថៃ​ ត្រូវ​បិទ​ការ​ឆ្លងកាត់​បណ្ដោះអាសន្ន​ជា​ច្រើន​ខែ​ដល់​សព្វថ្ងៃ៕​

កីឡាករ សែន រ៉ាដេត
រូបភាពហ្វេសបុក ស៊ន អេលីត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី