• 2020-11-12 02:40:16
  • ប្រដាល់

ប្រដាល់​គុន​ខ្មែរ​ សប្ដាហ៍​នេះ​គឺ​គ្មាន​ប្រកួត​នោះ​ទេ​គ្រប់​ស្ថានីយ

  • 2020-11-12 02:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ប្រដាល់​គុន​ខ្មែរ​ និង​តែងតែ​តាមដាន​ទស្សនា​ជា​រៀងរាល់​សប្ដាហ៍​នោះ នៅ​ចុង​អាទិត្យ​នេះ​មិន​មាន​ការ​ប្រកួត​ឡើយ​ ព្រោះ​អនុញ្ញាត​ឲ្យ​កីឡាករ​បាន​សម្រាក​ត្រៀម​ខ្លួន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០។​ ប៉ុន្តែ​អំឡុង​ប៉ុន្មាន​ថ្ងៃ​នេះ​ផ្ទុះ​ការ​រីក​រាលដាល​ជំងឺ​ COVID​ ថ្មីៗ​បន្ត​ទៀត​ ជា​ហេតុ​ក្រសួង​សុខាភិបាល​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​ជួបជុំ​ និង​សកម្មភាព​កីឡា​ផ្សេងៗ​ដូច្នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​សម្រេច​លើក​ពេល​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ហើយ​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ និង​មិន​ទាន់​សម្រេច​ថា​ផ្អាក​ការ​ប្រកួត​តាម​ស្នានីយ​បន្ត​ទៀត​ ឬ​យ៉ាង​ណា​នោះ​ទេ​នៅ​សប្ដាហ៍​បន្ទាប់៕​

សេចក្ដីប្រកាសរបស់សហព័ន្ធប្រដាល់គុន​ខ្មែរ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់