- 2020-11-11 06:27:38
- បាល់ទាត់
ភ្នំពេញក្រោន នឹងបើកការប្រជុំពិសេសមួយ ដើម្បីសិក្សាពីការពិន័យរបស់សហព័ន្ធ
- 2020-11-11 06:27:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន នឹងបើកការប្រជុំពិសេសមួយ ដើម្បីសិក្សាពីការពិន័យរបស់សហព័ន្ធ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងបើកការប្រជុំពិសេសមួយក្នុងពេលឆាប់ៗ នេះដើម្បីសិក្សាស្ដីពីការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកកាន់ក្លឹប ដោយពិន័យជាប្រាក់ ២ លានរៀល និងមិនឲ្យមានអ្នកទស្សនាការ ចូលមើលការប្រកួតសម្រាប់រដូវកាល២០២១។
លោក កែវ សុខងន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានឲ្យដឹងមុននេះថា ក្លឹបនឹងកោះហៅកីឡាករទាំងអស់ ព្រមទាំងក្រុមការងារទាំងអស់ ដើម្បីបើកការប្រជុំពិសេសមួយជុំវិញការពិន័យរបស់សហព័ន្ធបាល់ទាត់កម្ពុជាខាងលើ។ ចំពោះការប្រជុំនេះ គឺដើម្បីស្នើសុំការដោះស្រាយសមស្របណាមួយឬមួយក៏យ៉ាងណា។
លោកបានបញ្ជាក់ថា ពេលនេះកីឡាករ និងក្រុមការងារកំពុងជាប់លំហែកាយ អ្នកខ្លះទៅស្រុកកំណើត ដោយសារការប្រកួតត្រូវបានបញ្ចប់រដូវកាល និងជាពេលវេលាដែលកីឡាករត្រូវសម្រាក។
រំលឹកថា ភ្នំពេញក្រោនទទួលបានការពិន័យចំនួន ពីរប្រកួតមិនឲ្យអ្នកទស្សនាចូលមើល និង ពិន័យជាប្រាក់ ២ លានរៀល។ ការពិន័យនេះលើករណីអសន្តិសុខអំឡុងភ្នំពេញក្រោនធ្វើម្ចាស់ផ្ទះ ទល់ក្រុម បឹងកេត ដែលអ្នកគាំទ្រជេរប្រមាថអាជ្ញាកណ្ដាល និងការគ្រប់គ្រងមិនបានល្អបណ្ដាល ឲ្យអ្នកគាំទ្ររត់ចូលទីលានជាដើម។ ចំណែកបឹងកេតក៏ទទួលបានការពិន័យដូចគ្នា ១ ប្រកួតមិនឲ្យអ្នកទស្សនាចូល និងជាប្រាក់ ១ លានផងដែរ ដោយសារការប៉ះទង្គិចនាប្រកួតនោះ៕