• 2020-11-10 13:25:38
  • បាល់ទាត់

ពាក្យចចាមអារ៉ាម៖ Ronaldo អាច​នឹង​ចេញ​ពី​ Juventus ទៅ​ PSG

  • 2020-11-10 13:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​ Cristiano Ronaldo ត្រូវ​បាន​សារព័ត៌មាន​​មួយ​ចំនួន​ចុះផ្សាយថា​ អាច​នឹង​ចេញ​ពី​ក្លឹប​ Juventus ទៅ​លេង​ឲ្យ​ក្លឹប​ Paris Saint Germain​។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ​ Ronaldo អាច​នឹង​ចេញ​ទៅ​កាន់​ PSG នៅ​ពេល​ខាង​មុខ​ ដែល​អាច​ជា​នៅ​ក្នុង​កំឡុង​ពេល​រដូវកាល​ទិញ​ដូរ​កីឡាករ​ ដើម​ឆ្នាំ​២០២១។

ឆ្លើយ​តប​នឹង​ព័ត៌មាន​ខាង​លើ​នេះ​ លោក​ Leonardo Araujo នាយក​កីឡា​ PSG ក៏​បាន​និយាយ​ថា​ អ្វី​ៗនៅ​ក្នុង​ពេល​នេះ​វា​មិន​ទៀងទាត់​ទេ​ អ្វី​ក៏​អាច​ទៅ​រួច​ដែរ​ មិន​ស្រួល​ស្អែក​ឡើង​ Ronaldo ប្រាប់​ថា​ចង់​ទៅ​លេង​នៅ​ហ្នឹង​មែន​ក៏​មិន​ដឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ronaldo នៅ​ជាប់​កុងត្រា​ជា​មួយ​ Juventus រហូត​ដល់​​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់