• 2020-11-10 06:48:22
  • ប្រដាល់

ក្រោយ​ចាញ់​ អេលីត​ សាន់​ តើ​ស្ថានភាព​របួស​របស់​ ឈិត​ សេរីវណ្ណថង​ យ៉ាង​ម៉េច​ហើយ?​

  • 2020-11-10 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឈិត​ សេរីវណ្ណថង​ ថា​របួស​ច្រមុះ​របស់​ខ្លួន​មិន​អី​នោះ​ទេ​ មិន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ឬ​ត្រូវ​សម្រាក​ព្យាបាល​យូរ​ឡើយ។​

កីឡាករ ឈិត​ សេរីវណ្ណថង

ឈិត​ សេរីវណ្ណថង​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​របួស​ច្រមុះ​នេះ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​ ពោល​ពេល​នោះ​ត្រូវ​ចុង​ជើង​ អេលីត​ សាន់​ ដាច់​សាច់​ហើយ​ហូរ​ឈាម​មិន​ឈប់​រហូត​ត្រូវ​បញ្ឈប់​ការ​ប្រកួត។​ យ៉ាងណា​ច្រមុះ​នេះ​មិន​មាន​បាក់​ ឬ​ផុង​អ្វី​ឡើយ។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ អំឡុង​ខែ​ធ្នូ​ ខាង​មុខ​នេះ​នឹង​មាន​ការ​ប្រកួត​បន្ត​ទៀត​ ដូច្នេះ​ប្រហែល​ជា​សម្រាក​១សប្ដាហ៍​ចូល​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នេះ​ទៀត​ហើយ។​

កីឡាករ អេលីត សាន់

រំលឹក​ដែរ​ថា​ កីឡាករ​ ឈិត​ សេរីវណ្ណថង​ បាន​ចាញ់​អ្នក​លេង​គុន​ខ្មែរ​ អេលីត​ សាន់​ ដោយ​គ្រូ​ពេទ្យ​បញ្ឈប់​ការ​ប្រកួត​នៅ​ទឹក​ទី៤​ ព្រោះ​របួស​ច្រមុះ​ហូរ​ឈាម​ខ្លាំង​ពេក​ កាល​ពី​រសៀល​ថ្ងៃ​ទី៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​សង្វៀន​ខារ៉ាបាវ​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់