• 2020-11-10 03:42:17
  • បាល់ទាត់

Jose បង្ហាញ​​កូន​ចៅ​ចាស់​ដែល​ស្ថិត​ក្នុង​ជម្រើស​១១​នាក់ ប៉ុន្តែ​គ្មាន Ramos និង Zlatan ឡើយ

  • 2020-11-10 03:42:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​​ចុច​ឈ្មោះ​ជម្រើស​១១​នាក់ល​ចេញ​ពី​​កូន​ចៅ​ចាស់​របស់​លោក ក្នុង​នោះ​មាន​៨​នាក់​មក​ពី Chelsea និង​គ្មាន​​ឈ្មោះ Sergio Ramos និង Zlatan Ibrahimovic ឡើយ។

Mourinho បាន​ចូល​ដឹក​នាំ Chelsea ក្នុង​ឆ្នាំ​២០០៤ ជួយ​ក្រុម​រហស្សនាម​តោខៀវ​ឈ្នះ​ពាន Premier League ២​រដូវ​កាល​ជាប់​គ្នា។ សម្រាប់​ជម្រើស​១១​នាក់​ក្នុង​ចិត្ត​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​​ជ្រើសរើស​អ្នក​ចាំ​ទី Petr Cech។ Chelsea បាន​ទិញ Cech ពី​ក្លឹប Rennes ក្នុង​ឆ្នាំ​២០០៤។

ចំពោះ​ខ្សែ​ការពារ​លោក​​ពេញ​ចិត្ត John Terry, Ricardo Carvalho និង William Gallas ដែល​ពួក​គេ​ទាំង​៣​នាក់​នេះ​ជា​សមាជិក​សំខាន់​នាំ Chelsea ការពារ​និង​លើក​ពាន​​​លីគ​កំពូល​អង់គ្លេស។ Javier Zanetti ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ Jose កាល​នៅ Inter Milan ក៏​ស្ថិត​​ក្នុង​ឈ្មោះ​ខ្សែ​ការពារ​៤​ខាង​ក្រោម។

Claude Makelele, Frank Lampard និង Mesut Ozil ជា​ជម្រើស​ខ្សែ​បម្រើ​ទាំង​៣​របស់​ Mourinho។ ងាក​ទៅ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​មាន Eden Hazard ត្រូវ​លេង​ខាង​ឆ្វេង Cristano Ronaldo នៅ​ខាង​ស្ដាំ ប្រយុទ្ធ​ចំ​តួ​គឺ Didier Drogba។ យ៉ាងណាមិញ​ក្នុង​ជម្រើស​១១​នាក់​នេះ​គេ​មិន​បាន​ឃើញ​ឈ្មោះ ខ្សែ​ការពារ​​ល្អ​បំផុត​ម្នាក់​នា​ពេល​បច្ចុប្បន្ន Sergio Ramos ខ្សែ​បម្រើ Paul Pogba និង ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic នោះ​ទេ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់