• 2020-11-10 02:23:41
  • បាល់ទាត់

Arnold ​នឹង​អវត្តមាន​ពី​ទីលាន​៤​សប្ដាហ៍ ​ក្រោយ​របួស​លេង​ទល់ Man City

  • 2020-11-10 02:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ Trent Alexander-Arnold ​បាន​រង​របួស​អំឡុង​ពេល​លេង​ឱ្យ​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត ១-១ ​ជាមួយ​ក្រុម Manchester City ​កន្លង​ទៅ​នេះ​។

​Arnold ​ត្រូវ​បាន​ប្ដូរ​ចេញ ​និង​ត្រូវ​យក​ទៅ​ពិនិត្យ​កាល​ពី​ម្សិលមិញ​នេះ។ ​លទ្ធផល​បាន​ចេញ​មក​ថា​រូបគេ​ត្រូវ​សម្រាក​៤​សប្ដាហ៍​សិន ​ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​បន្ដ​មាន​បញ្ហា។ ​ដោយ​៤​សប្ដាហ៍​ដែល​សម្រាក​នោះ គឺ​រូបគេ​នឹង​អវត្តមាន​ប្រកួត​ទល់​ក្រុម ​Leicester, Brighton ​និង ​Wolves ​នៅ​ក្របខណ្ឌ Premier League ​។ ស្រប​ពេល​នៅ​ពាន UEFA Champions League ​វិញ ​នឹង​អវត្តមាន​ប្រកួត​ទល់ Atalanta ​និង Ajax ។

​រំលឹក​ថា Liverpool ​ក្រោយ​ពី​លេង​ស្មើ​ក្រុម Manchester City ​ហើយ ពួកគេ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង Premier League ​ដោយ​មាន​១៧​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​៨​ប្រកួត។ ​ក្រុម​លេខ​១ ​បច្ចុប្បន្ន​នេះ គឺ​ក្រុម Leicester City ​ដែល​មាន​១៨​ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់