• 2020-11-09 11:16:31
  • ព័ត៌មាន

Man City​ បាន​បង្ហោះ​សារ​ជា​ភាសា​ខ្មែរ​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា

  • 2020-11-09 11:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​បង្ហោះ​សារ​ជា​ភាសា​ខ្មែរ​អបអរ​ខួប​ឯករាជ្យ​ជាតិ​ខ្មែរ​លើក​ទី ៦៧ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ។

បង្ហោះ​ជា​លក្ខណៈ​ឯកជន "Custom'' ដែល​ភាគ​ច្រើន​យល់​ថា ផ្ដោត​ទៅ​លើ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា Man City បាន​បង្ហោះ​រូប​មួយ ជាមួយ​នឹង​ខ្លឹមសារ​ថា "រីករាយទិវាបុណ្យឯករាជ្យសម្រាប់ប្រិយមិត្តគាំទ្រក្រុម Man City នៅកម្ពុជាទាំងអស់"។

កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង​នៅ​ឆ្នាំ១៩៥៣ ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​សម្ដេច​នរោត្ដម សីហនុ។ ចំពោះ​ទិវា ៩វិច្ឆិកា គេ​សង្កេត​ឃើញ​ថា មាន​ប្រទេស​ជា​មិត្ត​ជា​ច្រើន ក៏​ដូច​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ដូច​ជា អាស៊ាន និង​ក្រុមហ៊ុន​ឯកជន​ដូច​ជា​ Google បាន​បង្ហោះ​សារ​អបអរ​ដូច​ Man City ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្លឹប​អឺរ៉ុប​ធំៗ​មួយ​​បាន​បង្ហោះ​សារ​អបអរ​បុណ្យ​ជាតិ និង​បុណ្យ​សាសនា​នៅ​កម្ពុជា។ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​យល់​ឃើញ​ថា នេះ​អាច​កើត​ឡើង​មក​ពី​ការ​សហការ​ និង​វិនិយោគ​ចូល​ហ៊ុន​ពី​សំណាក់​ក្រុមហ៊ុន​ខ្មែរ​ធំៗ​មួយ​ចំនួន​ទៅ​កាន់​ក្លឹប​អឺរ៉ុប​ទាំង​នោះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់